#សមុទ្រទឹកភ្នែក
#ភាគទី17Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________យប់
ហ្វូតបាននាំគីនចូលទៅគេងនៅបន្ទប់របស់គីនដែលគីនធ្លាប់គេងពីមុន÷
«ប៉ាតូច!»
«ហឹម?»
«ប៉ាតូចនិងប៉ាជេមត្រូវគ្នាវិញហើយមេន?»
«នៅទេ...»
«Awwចឹងប៉ាតូចមកទីនេះវិញធ្វើអី?»
«បើមិនមកវិញកូនចូលរៀនយ៉ាងមិចទៅហឹម?»
«ចឹងគ្រប់យ៉ាងដើម្បីកូន?»
«មេនហើយប៉ាមិនជឿជេមទេថាគេកែខ្លួននោះបើគេចង់កែគេកែតាំងពីដំបូងម្លេះមិនមេនទាល់តែប៉ារត់ចោលទើបគេកែខ្លួនទេ...»
«អរ...ចឹងយប់នេះប៉ាតូចទៅគេងជាមួយប៉ាជេមឬអត់?»
«មិនទៅក៏ត្រូវទៅដែរ... »
ស្របពេលជាមួយគ្នានោះស្រាប់តែលេចរូបរាងជេមមកមិនដឹងថាជេមមកតាំងពីពេលណាឡើយ÷
«បងចង់បង្ខំខ្ញុំទៀតហើយមេនទេ?»
«បងមិនបានបង្ខំអូនឯណាតែយើងជាប្ដីប្រពន្ធគ្នាត្រូវគេងបន្ទប់ជាមួយគ្នាមិនចឹង?»
«តែខ្ញុំមិនទាន់ចង់ទៅគេងបន្ទប់ជាមួយបងទេខ្ញុំចង់គេងជាមួយកូន...»
«Awwហេតុអីត្រូវគេងជាមួយកូនគីនគេងម្នាក់ឯងបានតើមិនចឹងហីគីន?»
«បាទ!»
«ណ៍ឃើញដេសកូនគេងម្នាក់ឯងបានតើ?»
«ចុះបងនោះមានហេតុផលអីដែលត្រូវអោយខ្ញុំទៅគេងបន្ទប់ជាមួយបង?»
«ព្រោះយើងជាប្ដីប្រពន្ធ!»
«បងដូចជាប្រឹងទន្ទេញពាក្យប្ដីប្រពន្ធនេះច្រើនពេកហើយ!»
«បើយើងជាប្ដីប្រពន្ធមេនអោយបងនិយាយបែបណា?»
«គួរអោយធុញ!»