ភាគទី43: ស្រមោលអតីតកាល

497 51 2
                                    

#BetweenUs
#ភាគទី43

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

ក្រោយពីហ្វតស្លាប់ទៅជេមរស់នៅប្រៀបដូចជាមនុស្សគ្មានវិញ្ញាណអញ្ជឹងរាល់ថ្ងៃជីវីតរបស់គេគ្មាន planអ្វីសោះចេញពីក្រុមហ៊ុនមកផ្ទះចេញពីផ្ទះទៅក្រុមហ៊ុននេះហើយដែលគេហៅថា វិប្បដិសារី...

ដូចរាល់ដងមុននិងចូលគេងជេមតែងតែយករូបថតរបស់ហ្វតមកមើល គេនឹកដល់ស្នាមញញឹម នឹកដល់ការប្រដៅរបស់ហ្វត នឹកពេលដែលហ្វតខឹងហើយរូបគេតាមលួង ហេតុអ្វី?ហេតុអ្វីពួកគេមិនមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនបែបនេះ?ហេតុអ្វីជេមនឹកឃើញតែសម្លេងយំរបស់ហ្វត ហេតុអ្វី?ពាក្យថាហេតុអ្វីកំពុងតែលោតពេញខួរក្បាលរបស់ជេមទៅហើយ បេះដូងរបស់ជេមពេលនេះពិតជាចាប់ខ្លាំងណាស់តើអ្នកមួយដែលយល់អារម្មណ៍មួយនេះ?

«អូនទៅចោលបងបែបនេះសមមុខបងហើយ មានអូនបងមិនចេះថែពេលអូនទៅផាត់ទើបបងស្ដាយក្រោយ...»

ទឹកភ្នែកមួយដំណក់របស់កូនប្រុសដើមទ្រូងប្រាំហត្ថបានស្រក់លើរូបថតរបស់ហ្វត ជេមអោបរូបថតនោះជាប់និងទ្រូងទឹកភ្នែកក៏ចេះតែហូរមករហូតដល់ជេមគេងលក់

ព្រឹកថ្ងៃថ្មី

គ្រប់យ៉ាងនៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្កៃពេលនេះហាក់ដូចជាតូចចង្អៀតសម្រាប់មនុស្សរស់នៅ មិនចម្លែកទេព្រោះក្នុងភូមិគ្រឹះនេះចៅហ្វាយរស់នៅដោយចៅហ្វាយចំណែកអ្នកបម្រើក៏នៅរស់តាមអ្នកបម្រើ។ ជេមចុះពីលើផ្ទះដើរកាត់តុបាយដែលនៅទីនោះមានគីនកំពុងតែអង្គុយចាំ។ ជេមមិនបានឃើញវត្តមានរបស់គីនឡើយគេបែរជាដើរហួសទៅវិញ ឃើញបែបនេះគីនបានហៅឪពុករបស់ខ្លួន÷

«ប៉ាជេម!ប៉ាមិនញ៉ាំអាហារពេលព្រឹកសិនទេមេនទេ?»

«ប៉ាមិនឃ្លានទេកូនញ៉ាំចុះ»និយាយហើយជេមចង់បន្តដំណើររបស់គេទៀតតែគីនបានបន្ថែមពាក្យសម្ដីនាំអោយជេមឈប់

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now