#BetweenUs
#ភាគទី36Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________ចូលមកភាគថ្មីគឺបង្ហាញអោយយើងឃើញនូវបរិវេណប្រលានយន្តហោះដែលស្ថិតនៅក្នុងប្រទេសថៃ។ បាត់ហ្វូតមិនដឹងហ្វូតទៅណាមេនទេនេះហ្វូតមកថៃវិញជាមួយMarckrisធ្វើមិនដឹង÷
«គិតយ៉ាងមិចទើបមកថៃវិញ?»marckris
«កន្លែងដែលគ្រោះថ្នាក់គឺជាកន្លែងសុវត្តិភាពនៅទីនេះក្រុមហ៊ុនខ្ញុំក៏មានបើកដំណើរការហើយអ្វីដែលលោកមិនដែលដឹងគឺខ្ញុំមានបើកហាងគជ់ខ្យងទៀតផង»
«ពិតមេនហីនៀគខ្ញុំមិនដែលដឹងសោះថាលោកមានបើកហាងគជ់ខ្យង»
«ក៏បើកទទួលទិញចូលនាំបន្តិចបន្តួចនិងណាសព្វថ្ងៃហាងនោះខ្ញុំអោយប្អូនខ្ញុំជាអ្នកមើលការខុសត្រូវ»
«ចឹងទៅហាងតែម្ដងទៅល្អទេ?»
«មុខសញ្ញាគឺទៅហាងនិងហើយ»
«ចឹងតោះយើងទៅអោយវ៉ាលីមកខ្ញុំជួយកាន់»
ហ្វូតហុចវ៉ាលីទៅអោយMarckrisបន្ទាប់មកពួកគេទាំងពីរត្រូវធ្វើដំណើរតាមឡានលើផ្លូវដ៏វែងឆ្ងាយដើម្បីទៅកាន់កោះដែលហ្វូតបានបើកហាងហើយក៏ជាផ្ទះចាស់របស់ហ្វូតផងដែរ...
មិនដឹងថាហេតុអីទេអោយតែឃើញសមុទ្រហ្វូតតែងតែនឹកឃើញជេមជានិច្ចនឹកឃើញលើកណាទឹកភ្នែកស្រក់មកលើកនិងសូម្បីតែពេលកំពុងជិះទូកក៏ហ្វូតលួចស្រក់ទឹកភ្នែកដែរតែមិនអាចគេចផុតពីភ្នែកmarckrisឡើយ÷
«មានអ្វីមេនទេហេតុអីក៏យំ?»
«ខានមកទីនេះយូរហើយអារម្មណ៍នឹកកើតឡើងជារឿងធម្មតាគ្មានអ្វីធំដុំទេ»
«លោកគួរតែសប្បាយចិត្តដែលមកកាន់ទីកន្លែងដែលលោកនឹកលោកមិនគួរយំទេ»
«រំភើបពេក...»
ហ្វូតសើចយ៉ាងស្រស់ទៅកាន់marckrisទាំងដែលទឹកភ្នែកជូតមិនទាន់ស្អាតនៅឡើយ។ រយះពេល10ឆ្នាំអ្វីៗគឺផ្លាស់ប្ដូរទាំងស្រុងនៅលើកោះពេលនេះលែងមានផ្ទះតូចៗចាស់ទ្រត់ទ្រោមទៀតហើយគឺជំនួសទៅដោយផ្ទះថ្មមាំៗហើយនៅតាមផ្ទះនីមួយៗគឺដាក់លក់នៅវត្ថុអនុស្សាវរីយ៍ហើយចំណែកគ្រឿងសមុទ្រគឺនៅមានលក់ជាធម្មតាតែតាមមើលទីនេះប្រហែលក្លាយជារម្មនីយដ្ឋានទេសចារណ៍ហើយ...