ភាគទី29: Father and son

722 90 6
                                    

#BetweenUs
#ភាគទី29

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

ថ្ងៃថ្មី>>>

កាលពីម្សិលមិញមានរឿងជាច្រើនបានកើតឡើងជាហេតុធ្វើអោយព្រឹកនេះនៅតុបាយម្នាក់ៗមុខមិនសូវស្រស់ឡើយលើកលែងតែលោកពូនិងគីន។ ដោយឃើញថាការបរិភោគអាហារពេលព្រឹកនេះសោះកក្រោះពេកទើបលោកពូមានប្រសាសន៍ឡើងមក÷

«កើតអីកូនមិចញ៉ាំបាយធ្វើមុខដូចញ៉ាំគ្រោះចឹង?»

«ប្រហែលមកពីពួកគាត់ហត់និងការងារទេដឹងលោកតាមេនហេសប៉ាតូចពូណូន?»គីន

«មេនហើយពូដោយសារពួកខ្ញុំមានការងារត្រូវគិតច្រើនចឹងទើបមិនសូវឃ្លាន...អ្នកទាំងអស់គ្នាញ៉ាំបន្តចុះណាខ្ញុំសុំទៅមុនហើយ»ណាណូន

«Awwភីប្រញាប់ម្លេះ?»ហ្វូត

«គឺបងត្រូវទៅធ្វើភ្លេងអោយហើយចំណែកឯងស៊ូៗណា!»

ណាណូនចាកចេញពីតុបាយរួចបើកឡានចេញទៅ។ ចំណែកគីនក៏ប្រញាប់ញ៉ាំបាយអោយលឿនៗព្រោះប្រញាប់ទៅសាលា...

SKIP>>>

រឿងហ្វូតយើងទុកមួយឡែកសិនយើងមកមើលព្រឹត្តិការណ៍ដែលកើតឡើងចំពោះគីននៅក្នុងសាលាវិញ។ គ្រាន់តែដើរចូលមកក្នុងរបងសាលាភ្លាមមានសិស្សជាច្រើនបានសម្លឹងមកកាន់គីនដូចគីននិងសត្វចម្លែកចឹង។ ឃើញសភាពមិនសូវល្អបែបនេះគីនគិតក្នុងចិត្ត÷

«ចំណេះជិះកឯងហើយអៃគីនអើយ»

គីនទាយដឹងហើយថាបន្តិចទៀតនាយច្បាស់ជាត្រូវគេbullyដោយសាររឿងប៉ាទាំងពីររបស់គេមិនខានតែធ្វើយ៉ាងមិចគេចផុតបើរឿងទៅជាបែបនេះហើយ?

ឈូ.....មិនទាន់ទាំងបានទៅដល់ថ្នាក់ផងស្រាប់តែមានទឹកមួយធុងបានចាក់មកលើគីន។ គីនសម្លឹងមើលទៅខាងលើឃើញថាមានសិស្សមួយក្រុមកំពុងនៅទីនោះព្រមទាំងសើចចម្អកមកកាន់នាយតូចទៀតផង÷

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now