ភាគទី30: Meet

614 84 13
                                    

#BetweenUs
#ភាគទី30

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

កាត់មកដល់ពេលដែលគីនត្រឡប់មកដល់ផ្ទះវិញគឺមកជាមួយស្នាមជាំពេញមុខធ្វើអោយអ្នកដែលជាឪពុកបារម្ភជាខ្លាំង÷

«គីនកើតអីកូនហេតុអីជាំមុខជាំមាត់បែបនេះ?»

«កូនសុំទោសប៉ាតូចលើកក្រោយកូនមិនធ្វើបែបនេះទៀតទេ!»

«មានរឿងអីនិយាយប្រាប់ប៉ាមក»

«កូនមានរឿងជាមួយសិស្សរួមថ្នាក់...»

«គីនហេតុអីធ្វើបែបនេះហាស?ធ្វើបែបនេះមិនល្អទេណាកូន តែហេតុអីគ្រូមិនហៅប៉ាទៅដោះស្រាយ?»

«កូនមានអ្នកដោះស្រាយជំនួសហើយប៉ាមិនបាច់បារម្ភទេ»

គីនដាក់សំបុត្រមួយនៅលើតុរួចឡើងទៅលើផ្ទះបាត់ទៅ។ហ្វូតយកសំបុត្រនោះមកបើកមើលដែលសំបុត្រនោះគ្មានអ្នកណាក្រៅពីជេមីណាយទេនៅក្នុងសំបុត្រនោះបានសរសេរថា÷

«ត្រូវមកជួបបងយប់នេះម៉ោង8:00ហាមលើសអោយសោះបើមិនដូចនោះទេបងទៅរកអូនដល់ផ្ទះមិនខាន!»

អានសំបុត្រនោះហើយហ្វូតតឹងទ្រូងតែម្ដង÷

«ឆ្ងល់មិនព្រមផ្ញើសារតាមឆាតមកសុខចិត្តសរសេរធ្វើមើលតែសម័យ60sហើយ!»

ហ្វូតទាញនាឡិការមកមើលពេលនោះស្រាប់តែស្វាងដូចគេចាប់ទះចឹងព្រោះថាពេលនេះម៉ោង7:45នាទីហើយ÷

«ចប់ហើយ!»

ហ្វូតប្រញាប់រត់ទៅក្រៅទាញសោឡានរបស់គេរួចឡើងឡានបើកចេញទៅ។ ហ្វូតខំសុតមួយរយៗតែម្ដងព្រោះថាប្រញាប់ពេកភ័យខ្លាចតែគ្រោះថ្នាក់ទេហើយផ្ទះជេមនោះក៏ឆ្ងាយទៀតស៊ាំjm!

ទម្រាំតែមកដល់របងផ្ទះរបស់ជេមគឺម៉ោង8:03នាទីទៅហើយហ្វូតប្រញាប់ចេញពីឡានប៊ិះភ្លេចទាំងសោរឡានទៀត។ ហ្វូតរត់ចូលទៅក្នុងផ្ទះទាំងដង្ហក់ខ្យល់បានឃើញជេមកំពុងអង្គុយនៅលើសាឡុងយ៉ាងរំភើយ÷

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now