#សមុទ្រទឹកភ្នែក
#ភាគទី8
_______________________________________ក្រឹប! ម៉ោង5:45នាទីជេមីណាយកំពុងតែគេងលក់ស្រួលផងស្រាប់តែអំពូលភ្លើងបើកមកចាំងចំកណ្ដាលមុខតែម្ដង÷
«ហូយ!!!ស្អីនៀគមេឃមិនទាន់ភ្លឺផង!»
«ល្មមងើបរៀបចំខ្លួនចេញធ្វើការបានហើយបាទលោកជេម!» ហ្វូត
«ហូយ...ហ្វូតសុំគេងបន្តិចទៀតបានទេងងឹតបែបនេះតើទៅធ្វើការអីកើតមើលទៅគ្មានអ្នកណាទាន់ងើបផង!»
«បាទសុំលោកមេត្តាបើកភ្នែកមើលទៅសមុទ្រមើលឃើញពន្លឺពេញសមុទ្រនិងដែរទេ?អ្នកនេសាទផ្សេងទៀតគេចេញនេសាទអស់ហើយដូចនេះលោកនៅដេកបែបនេះរកស៊ីទាន់គេដេស?»
«ខាងជំនួញបងអាចរកទាន់តែបើអោយមកនេសាទបែបនេះប្រហែលទៅមិនរួចទេ!»
«ទៅមិនរួចចឹងរើបង្វិចត្រឡប់ទៅវិញបានហើយបាទ!»
«មិនទៅទេ! ត្រឹមនេសាទត្រីប៉ុននឹងអោយស្ពៃ!»
SKIP>>>
ទម្រាំតែជេមរៀបចំខ្លួនហើយម៉ោង6បាត់ទៅហើយ÷
«រួចហើយមេនទេចឹងមកតាមខ្ញុំមក!»
«ហ្វូតចង់នាំបងទៅណា?»
«តាមមកដឹងហើយ!»
ជេមតើតាមពីក្រោយហ្វូតរហូតដល់មាត់សមុទ្រឃើញសៀនៅចាំលើទូកជាស្រេច÷
«Awwភីមកហើយហេស?»
«អឺណាសភីផ្ញើលោកជេមផងឯងជួយបង្រៀនការងារគាត់ទៅបើថាបង្រៀនមិនចេះមិចម៉ាវ៉ៃទម្លាក់ទឹកទៅ!»
«ឃោឃៅពេកទេដឹងហ្វូតហ្វូត?»
កំពុងតែឈរនិយាយគ្នាមានកម្លោះម្នាក់ទៀតបានដើរចូលមកដែរគេក៏ជាអ្នកនេសាទដូចតែគ្នានិងធម្មតានៅលើកោះបែបនិងឯង÷
«ភីMarkទើបតែទៅទេហ៍?»
«ណងហ្វូត!នេះមកវិញពីកាលភីមិនដឹងសោះ?»
«ខ្ញុំមកទីនេះប្រហែល2_3ថ្ងៃហើយភីអ្នកកោះគេដឹងគ្រប់គ្នាភីរវល់ទៅណាទើបមិនដឹង?»
«ក៏មួយថ្ងៃៗនៅតែជាមួយសមុទ្រជាមួយត្រីនោះអីមានពេលឯណាទៅដឹងរឿងរបស់ឯងនោះ!»