ភាគទី15: ចរិតមេមាន់

628 63 0
                                    

#សមុទ្រទឹកភ្នែក
#ភាគទី15

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

ថ្ងៃថ្មី

ពីថាព្រឹកនេះជេមដើរចូលក្នុងក្រុមហ៊ុនទាំងមុខមាំតែម្ដងបើថាខាំមនុស្សបានជេមខាំដាច់ក្បាលតែម្ដងសូម្បីតែបុគ្គលិកក្នុងក្រុមហ៊ុនក៏ចៀសផ្លូវអោយគេដើរ។ ឯផនវិញគេក៏ឃើញនូវសកម្មភាពរបស់ជេមទាំងអស់ដែរទើបគេដើរទៅរកជេមនៅឯបន្ទប់ធ្វើការ÷

«យ៉ាងមិចហើយលោកប្រុស?»

«ក្ដៅ!»

«ម៉ាស៊ីនត្រជាក់បើកហើយតើមិចក៏ក្ដៅទៀត?»

«អៃប៉នហែងនិយាយដូចមិនដឹងរឿងថាយើងក្ដៅរឿងអី?»

«យើងដឹង!ហើយឯងគិតយ៉ាងមិចតទៀតចង់បណ្ដោយអោយហ្វូតទៅគេចឹងហ៍?»

«អោយយើងធ្វើអីបានបើហ្វូតជឿអាម្នាក់និងខ្លាំងជាងយើងទៀតនោះឯងក៏ឃើញថាម្សិលមិញមានរឿងអីកើតឡើងខ្លះ?បើយើងមិនខ្លាចចិត្តហ្វូតទេម្លេះសមយើងដាល់អាម្នាក់និងអោយបែកមុខហើយ!»

«អរហើយទង្វើហែងម្សិលមិញនិងខ្លាចចិត្តហ្វូតមេន?»

«កាន់ជើងយើងបន្តិចដាច់ខ្យល់?»

«អើ!»

«បើមិនជួយជោគជួយចែវទេកុំយកជើងរាទឹកបើមិនមេនមកជួយដោះស្រាយយើងទេកុំមកជាន់បន្ថែម!»

«យើងសួរឯងមួយត្រូវឆ្លើយអោយត្រង់»

«សួរមក»

«ម្សិលមិញឯងខឹងនិងហ្វូតឬអត់?»

«ខឹង!ខឹងខ្លាំងទៀតផងបើយើងមិនខឹងស្មានតែយើងមកអង្គុយត្រង់នេះពេលនេះហី?»

«បងជេម!!!!!!!!!!»

កុំតែនិយាយគ្នាសម្លេងដ៏សែនអត់ប្រយោជន៍មកជាមួយនិងកាយវិការម្ញិកម្ញក់បានរត់មកអោបក៏ជេមគ្មានអ្នកណាក្រៅពីកញ្ញាCherryឡើយមកអោបជេមគ្មានឃើញក្បាលផនអង្គុយត្រង់និងទេ÷

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now