#BetweenUs
#ភាគទី35Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________ផ្ដើមនៃភាគបន្តបង្ហាញអោយយើងឃើញហ្វូតកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេយ៉ាងមមារញឹក។ ក្នុងពេលនោះយើងបានឃើញបុគ្គលិកម្នាក់បានដើរចូលមក÷
«លោកប្រធានចាសមានភ្ញៀវសុំជួប»
«អាចលើកទៅថ្ងៃបានទេបន្តិចទៀតខ្ញុំមានប្រជុំ»
«គាត់ប្រាប់ថាមានការសំខាន់ចង់ជួបលោកប្រធានឥលូវនេះ»
ឮសម្ដីរបស់បុគ្គលិកហើយហ្វូតក៏ខ្ជិលប្រកែកលើកហេតុផលអ្វីច្រើនដែរព្រោះមើលទៅភ្ញៀវដែលចង់ជួបគេមិនមែនជាមនុស្សធម្មតាឡើយទើបចង់ជួបគេអោយតែបានបែបនេះ...
«គេនៅឯណាអោយចូលមកជួបខ្ញុំក្នុងបន្ទប់នេះមក»
«ចាសលោកប្រធាន»
បុគ្គលិកចាកចេញទៅបន្តិចបានលិចចេញស្ដ្រីចំណាស់ម្នាក់អាយុប្រមាណជា60ស្ដើងតែមើលទៅសម្រស់គាត់ហាក់ក្មេងនៅឡើយ...ការតែងខ្លួនរបស់គាត់មើលទៅថ្លៃថ្នូរទំនងជាអ្នកមានអំណាចគ្រាន់បើដែរ÷
«អញ្ជើញអង្គុយ»
«មើលទៅឯងដូចជាមិនទាន់ស្គាល់យើងទេ» អ៊ំស្រីនិយាយធ្វើអោយហ្វូតមានការងើយឆ្ងល់ជាខ្លាំង
«ទើបតែជួបគ្នាលើកដំបូងតើអោយខ្ញុំស្គាល់អ៊ំស្រីបានយ៉ាងមិចទៅ?»
«ឯងមិនស្គាល់គឺត្រូវហើយព្រោះថ្ងៃមង្គលការឯងជាមួយកូនប្រុសយើង យើងមិនបានទៅចូលរួម...»
សម្ដីរបស់គាត់ធ្វើអោយអារម្មណ៍របស់ហ្វូតប្រែប្រួលទៀតហើយ÷
«អ៊ំស្រីជាម៉ាក់របស់ជេមមេនទេ?»
«ប្រាកដណាស់»
«អ៊ំស្រីមករកខ្ញុំមិនមេនមកទិញផលិតផលតែអ៊ំស្រីមកនិយាយរឿងជេមពិតទេ?អ៊ំស្រីខ្ញុំនិងជេមលែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយអ៊ំស្រីមិនបាច់បារម្ភទេ»