#សមុទ្រទឹកភ្នែក
#ភាគទី16Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________COFFEE CAP
«សាតាំងមើលហាងផងបងទៅយកគីនសិន!»ហ្វូត
«បាទបងកុំបារម្ភរាល់ដងខ្ញុំមើលតែម្នាក់ឯងសោះ!»
«ឯងនេះ!»
បន្ទាប់មកហ្វូតជិះតាក់ស៊ីសំដៅទៅសាលាដែលគីនរៀន។ ហ្វូតដើរទៅរកអ្នកគ្រូដែលធម្មតាគាត់ជាអ្នកចាំជូនដំណើរកូនសិស្សពេលចេញពីរៀន÷
«អត់ទោសអ្នកគ្រូកូនគីនចេញពីរៀនហើយមេនទេ?»
«អរចាសលោកប៉ាកូនគីនចេញយូរហើយ!»
«ចុះពេលនេះកូនគីននៅឯណាទៅអ្នកគ្រូ?»
«ក្រែងលោកប៉ាយកទៅផ្ទះហើយមិនចឹង?»
«ខ្ញុំទើបតែមកដល់មិញនេះទេអ្នកគ្រូនិយាយលេងមេនទេ?»
«អ្នកគ្រូមិនបាននិយាយលេងទេមុននេះបន្តិចមានបុរសម្នាក់ជិះឡានពណ៌ខ្មៅស្លៀកពាក់ស្អាតបាតហើយគាត់បានប្រាប់ថាគេជាប៉ារបស់គីនហើយកូនគីនក៏ហៅគាត់ថាប៉ាដូចគ្នា»
ស្ដាប់សំដីអ្នកគ្រូពីដើមដល់ចប់ហ្វូតដឹងតែម្ដងថាជាស្នាដៃអ្នកណា÷
«អរបាទអគុណអ្នកគ្រូចឹងខ្ញុំជំរាបលាសិនហើយអ្នកគ្រូ»
ហ្វូតឡើងតាក់ស៊ីជិះសំដៅទៅផ្ទះរបស់ជេមព្រោះថាគេច្បាស់ក្នុងចិត្តខ្លាំងណាស់ថាមានតែជេមទេដែលធ្វើបែបនេះបានបើទាយខុសហ្វូតសុខចិត្តទៅបួស!
SKIP>>>
ទឺងៗៗហ្វូតចុចកណ្ដឹងយ៉ាងជាប់ដៃព្រោះកំពុងតែក្ដៅក្រហាយនិងជេមដែលហ៊ានយកគីនមកធ្វើជានុយបែបនេះ!
សន្តិសុខបានចេញមកបើកទ្វាអោយ÷
«ជំរាបសួរអ្នកប្រុសហ្វូត!»
«អៃជេមវានៅឯណា?»
«គឺ...គឺលោកជេមនៅខាងក្នុងទាន!»