ភាគទី៤

212 30 16
                                    

ព្រះអង្គនឹងព្រះមហេសីកំពុងតែមានព្រះទ័យល្អជាមួយគ្នាខ្លាំងណាស់នៅពេលនេះនារាត្រីចាប់ផ្តើមឈានចូលមកដល់តិចៗទាក់ទាញអោយមានកម្លាំងខ្យល់មកជាមួយ...ព្រះនេត្រមុតស្រួចរបស់ព្រះអង្គទតទៅកាន់មហេសីមិនដាក់ព្រះនេត្រក៏ព្រោះតែសម្រស់របស់ទ្រង់ដែលស្ថិតក្រោមពន្លឺព្រះច័ន្ទពិតជាស្រស់ស្អាតដាច់គេ។

" ចាំខ្ញុំម្ចាស់ចាក់ស្រាថ្វាយទ្រង់ទុកជាការអរគុណដល់ព្រះអង្គចុះ " ជីមីនព្យាយាមគេចពីក្រសែភ្នែករបស់ព្រះអង្គយ៉ាងរហ័សនៅពេលទ្រង់ទតមិនព្រិចព្រះនេត្របែបនេះធ្វើអោយមហេសីមានព្រះទ័យថាអៀនខ្មាស់ចេញមក

" មិនចាំបាច់ទេ ចាំបងជាអ្នកថ្វាយដល់ទ្រង់វិញចុះ របួសទ្រង់មិនទាន់ជាសះស្បើយដូចនេះទុកអោយយើង " ជុងហ្គុកចាប់ដៃរបស់ជីមីនមកទតឃើញថាមិនទាន់សះស្បើយទើបសម្រេចព្រះទ័យថាទ្រង់ជាអ្នកចាក់វិញ

ព្រះមហេសីមានអារម្មណ៍រំភើបកើតឡើងនៅពេលទ្រង់យកចិត្តទុកដាក់ជាមួយមហេសីខ្លាំងបែបនេះធ្វើអោយអារម្មណ៍ដែលមានពីមុនកើតឡើងភ្លាមៗចំណែកព្រះភក្ត្រទ្រង់ក៏ចាប់ផ្តើមឡើងក្រហមដូចប៉េងប៉ោះទុំ

" ព្រះភក្ត្ររបស់ទ្រង់ក្រហមបែបនេះ យើងច្បាស់ក្នុងចិត្តថាទ្រង់កំពុងតែព្រះតំរិះអំពីអ្វី " ព្រះអង្គចូលមករកជីមីនហើយចាប់ក្រសោបចង្កេះរបស់ព្រះមហេសីមកផ្អោបជាប់កាយទ្រង់មុននឹងខិតចូលជិតថ្ពាល់របស់មហេសីហើយមានបន្ទូលយ៉ាងស៊ីជម្រៅ

" ខ្ញុំម្ចាស់មិនបានព្រះតំរិះអំពីអ្វីទេក្រាបទូល គឺខ្ញុំម្ចាស់គ្រាន់តែចង់អោយទ្រង់ស្រឡាញ់ខ្ញុំម្ចាស់បែបនេះរហូតទៅ " ជីមីនលើកដៃអោបករបស់ព្រះអង្គចំណែកច្រមុះនឹងមាត់ស្ទើរតែប៉ះគ្នា

" យើងស្រឡាញ់ទ្រង់ ប៉ុន្តែទ្រង់មិនដែលគិតថាយើងស្រឡាញ់ទ្រង់ទេ ទ្រង់គេចពីយើងរហូតដូច្នេះយប់នេះយើងចង់នៅជាមួយទ្រង់ " ព្រះអង្គញញឹមកំហោចដាក់មហេសីធ្វើអោយទ្រង់កានតែអៀនលើសដើម

" ព្រះពរព្រះស្វាមី " មហេសីអោនព្រះភក្រ្តចុះមុននឹងទូលថ្វាយជុងហ្គុកទាំងប្រើអក្បកិរិយាអៀនខ្មាស់

ម្ចាស់ក្សត្រីមីនWhere stories live. Discover now