" នាំព្រះមហេសីចេញទៅ " ថេយ៉ុងស្រែកប្រាប់ទាហានអោយនាំជីមីនចេញយ៉ាងលឿនហើយខ្លួនក៏ចូលទប់ទល់ជាមួយសត្រូវដែលកំពុងតែវាយប្រហារយ៉ាងខ្លាំងមកកាន់រាជវាំង
ត្រឹមតែមួយពព្រិចភ្នែកសត្រូវក៏វាយចូលមកចូសុនបានយ៉ាងងាយ បែបនេះបញ្ជាក់បានហើយថាសត្រូវមានគ្នាច្រើនជាងចូសុនឆ្ងាយណាស់។
ឆាកប្រយុទ្ធមួយនេះធ្វើអោយប្រជារាស្ត្រត្រូវរងរបួសនឹងស្លាប់អស់ជាច្រើនអ្នកហើយផ្សេងៗទៀតក៏រត់គេចខ្លួនទាន់ពេល។ ជីមីនទ្រាំមើលប្រជារាស្ត្ររួមទាំងព្រះនគរស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មិនបានទ្រង់ក៏ដកដាវរបស់ទាហានម្នាក់ហើយចូលទៅប្រយុទ្ធទាំងព្រះកន្សែងព្រោះអាណិតដល់ប្រជានុរាស្ត្រដែលបាត់បង់ជីវិតទៅ...។
" អាយ៎.....! ប្រជារាស្ត្រស្លូតត្រង់ត្រូវស្លាប់ដោយអយុត្តិធម៌ ហេតុអី....!!!!! " ជីមីនកាប់សម្លាប់សត្រូវទាំងមិនញញើតដៃរួមជាមួយព្រះនេត្រពោពេញដោយទឹកភ្នែកដាមជាប់ព្រះភក្ត្រដែលមានឈាមខ្ទាតត្រូវមុខរបស់មហេសីស្រក់ចុះដល់ដី
" ជីមីន ! ???? " លោកមន្ត្រីជេទប់ទល់សុខៗក៏ក្រឡែកឃើញកូនស្រីកំពុងតែ ប្រយុទ្ធជាមួយសត្រូវយ៉ាងឃោឃៅក្នុងចិត្តជាឪពុកដោយក្ដីបារម្ភក៏ស្រែកហៅកូនស្រី
" ព្រះមហេសី?? " យ៉ាងគួយឃើញថាជីមីនដូចជាទប់ទល់មិនរួចនាយក៏ចូលទៅជួយដល់ទ្រង់
ចំណែកព្រះអង្គកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុតជាមួយបុត្រាច្បងរបស់នគរជូដែលតាំងខ្លួនចូលមករំដោះម្ចាស់ប្អូនរបស់ទ្រង់ទៅវិញ...។
" យើងចរចាជាមួយទ្រង់ដោយសន្តិភាព តែហេតុអ្វីវាយបកវិញបែបនេះ? " ជុងហ្គុកមានបន្ទូលស្របពេលទ្រង់កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងស៉ីសាច់ហុតឈាម
" បើយើងមកមិនទាន់ព្រះអនុជរបស់យើងប្រហែលជាស្លាប់បាត់ហើយក៏មិនដឹង ដូច្នេះគ្មានអ្វីត្រូវចរចារទេ "
" ប៉ុន្តែប្អូនរបស់ឯងព្យាយាមមួលបង្កាច់មហេសីយើង តើស្ដេចរូបណាឈរមើលប្រពន្ធរងភាពអយុត្តិធម៌បាននោះ "
YOU ARE READING
ម្ចាស់ក្សត្រីមីន
Romanzi rosa / ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }