ព្រះមហេសីក្រោយពីសណ្ដាប់លឺនូវអ្វីដែលយ៉ាងគួយទូលថ្វាយហើយព្រះមហេសីក៏មិនបានមានព្រះតំរិះថាតើនឹងត្រូវប្រឈមមុខនឹងព្រះអង្គយ៉ាង
ម៉េចនោះទេប៉ុន្ដែផ្ទុយទៅវិញព្រះមហេសីទ្រង់មានតែសប្បាយព្រះទ័យដែរព្រះអង្គយាងមកជួបទ្រង់...មកដល់ដំណាក់ហើយព្រះមហេសីរុញទ្វារចូលទៅខ្លួនឯងមិនចាំបាច់មានជំនួយពីសេនាយាមមុខទ្វារឡើយ។ នៅពេលទ្រង់ចូលមកដល់ទ្រង់ក៏ទតឃើញថាព្រះអង្គមិនមែនគង់នៅក្នុងដំណាក់របស់ទ្រង់តែមួយព្រះអង្គឯងនោះទេនៅមានវត្តមានព្រះមហេសីទីពីរទៀត
" ថ្វាយបង្គំព្រះអង្គ " ជីមីនយាងចូលមកដល់បន្ទាបព្រះកាយអោនគោរពជុងហ្គុកដែរជាស្ដេចនឹងជាព្រះស្វាមីរបស់ទ្រង់តែមិនបានគោរពដល់ព្រះមហេសីទីពីរទេព្រោះមានសិទ្ធិអីទៅអោនគោរពនោះ
" យើងទូលទ្រង់ហើយថាមិនអោយទ្រង់យាងទៅកាន់ទីលានប្រកួតនឹងមិនអនុញ្ញាតអោយទ្រង់ប្រើប្រាស់អាវុធ ទ្រង់ជ្រាបថាបញ្ជារបស់យើងយើងហ៊ានចេញបញ្ជាយើងនឹងធ្វើតែហេតុអ្វីទ្រង់មិនដែរសណ្ដាប់អ្វីដែរយើងមានបន្ទូល មហេសី ! " ជុងហ្គុកទ្រង់ព័ទ្ធដៃទៅក្រោយបែរខ្នងដាក់ព្រះមហេសីរួចទ្រង់ក៏មានបន្ទូលទាំងមិនបានងាកមកទតព្រះភក្ត្រព្រះមហេសីបន្តិចឡើយ
" ខ្ញុំម្ចាស់នៅមានឈ្មោះជាព្រះមហេសីទៀតមែនទេក្រាបទូល? " ជីមីនមានបន្ទូលស្របពេលដែរទ្រង់អោនមុខចុះព្រោះទឹកភ្នែកកំពុងតែជ្រាបចេញមកក្រៅតែមិនចង់អោយអ្នកណាដឹងថាទ្រង់ទន់ជ្រាយទេ
" ទ្រង់មានបន្ទូលពីអ្វី? ទ្រង់កំពុងតែចង់បញ្ជាយើងមិនអោយយើងមានប្រពន្ធម្នាក់ទៀតមែនទេ? ទ្រង់ជ្រាបថាទ្រង់មិនអាចផ្ដល់បុត្រអោយយើងបានទ្រង់គួរតែសប្បាយព្រះទ័យកាលដែលយើងរកមហេសីម្នាក់ទៀតដើម្បីផ្ដល់បុត្រអោយយើង ទ្រង់មានបន្ទូលនេះខុសហើយ " ជុងហ្គុកកាលបើបានជ្រាបពីបន្ទូលរបស់មហេសីធំរួចមកទ្រង់មានការហួសចិត្តជាខ្លាំងចំពោះជីមីន ទ្រង់ទតព្រះភក្ត្ររបស់ជីមីនដោយកន្ទុយព្រះនេត្រក៏ជ្រាបថាជីមីនកំពុងតែព្រះកន្សែង
" ព្រះអង្គ ! កុំមានបន្ទូលបែបនេះបានទេក្រាបទូលវាធ្វើអោយខ្ញុំម្ចាស់មានអារម្មណ៍ថាខុសចំពោះព្រះមហេសីធំក្រាបទូល " ព្រះមហេសីស៊ុងយ៉ាងក្រោកឈរពេញកម្ពស់មានបន្ទូលទៅកាន់ព្រះអង្គរួចទ្រង់ក៏យាងទៅក្បែរព្រះមហេសីធំដើម្បីលួងលោមចិត្តរបស់ព្រះមហេសីព្រោះជាស្រីដូចគ្នាគ្មានស្រីណាចង់ឃើញស្វាមីខ្លួនមានប្រពន្ធពីរបីទេ
YOU ARE READING
ម្ចាស់ក្សត្រីមីន
Literatura Feminina{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }