ព្រះមហេសីយាងមកកាន់រាជវាំងវិញជាមួយស្នំឯកគីម។ ទ្រង់យាងបណ្ដើរទ្រង់ព្រះតំរិះក្នុងព្រះទ័យបណ្ដើរក៏ព្រោះតែទ្រង់មិនយល់ថាហេតុអីបានជារាជគ្រូម្នាក់នោះដឹងថាទ្រង់មានសុវណ្ណនីយមិនបានហើយក៏ដឹងថាទ្រង់មានគ្រោះថ្នាក់?
" ព្រះមហេសីធំ !! រាជគ្រូមានបន្ទូលទៅកាន់ទ្រង់រឿងអ្វីហេតុអីមើលទៅព្រះភក្ត្រទ្រង់មិនល្អសោះ? " ស្នំឯកឈប់បន្តិចក៏ព្រោះនាងឆ្ងល់មួយថ្ងៃហើយប៉ុន្តែមិនហ៊ានសួរនាំ
" អរ ខ្ញុំភ្លេចទៅថាទ្រង់មានសុវណ្ណនីយមិនបាន " ស្នំឯកងាកមកមើលមុខមហេសីបន្តិចមុននឹងញញឹមបែបអស់សំណើចនឹងខ្លួនឯងដែលសួរបែបនេះទៅកាន់ទ្រង់ទៅកើត
ទ្រង់ទាំងពីរក៏យាងបន្ដទៀតរហូតទៅដល់មុខដំណាក់របស់ថេយ៉ុងតែចៃដន្យអីក៏ស្រាប់តែអ្នកអង្គម្ចាស់ថេយ៉ុងបើកទ្វារចេញមកល្មម...
" ព្រះមហេសី ស្នំឯកគីម ថ្វាយបង្គំក្រាបទូល " ថេយ៉ុងអោនគោរពស្នំឯកនឹងជីមីនបន្តិចមុននឹងងើបមុខមកវិញក៏ស្រាប់តែឃើញថាទឹកព្រះភក្ត្ររបស់មហេសីមិនល្អសោះ
" ព្រះមហេសីទ្រង់មានបញ្ហាអ្វីក្រាបទូល? " ថេយ៉ុងទូលដោយទឹកមុខងឿងឆ្ងល់
ប៉ុន្តែជីមីនគ្មានបន្ទូលអ្វីទេទ្រង់គ្រាន់តែយាងចូលទៅក្នុងដំណាក់របស់ថេយ៉ុងយកតែម្តងទាំងព្រះទ័យព្រួយបារម្ភ។ ចំណែកថេយ៉ុងប្រុងនឹងចោទសួរទៅកាន់ស្នំឯកតែនាងក៏ទូលថ្វាយមុនទៅកាន់ទ្រង់ថារងចាំចូលដំណាក់ទើបនិយាយរឿងរ៉ាវទាំងអស់។
" ទ្រង់មានរឿងអ្វីមែនទេ? " ថេយ៉ុង
" ខ្ញុំម្ចាស់គ្រាន់តែដឹងថាពេលត្រឡប់មកពីព្រះវិហារវិញទឹកព្រះភក្ត្រទ្រង់ក៏ប្រែប្រួលដូចជាមានកង្វល់ " ស្នំឯក
" ជីមីនបើសិនជាមានរឿងទ្រង់គ្រាន់តែងក់ក្បាលបានហើយ " ថេយ៉ុងផ្ដល់ជាគំនិតប៉ុន្តែជីមីនបែរជានៅស្ងៀមទើបថេយ៉ុងគ្មានជម្រើសក្នុងការសួរទៀត
" ខ្ញុំម្ចាស់មិនដឹងទេ " ស្នំឯករហ័សប្រកែកក្រោយពីថេយ៉ុងងាកមកមើលនាង
" ខ្ញុំមិនបានដាក់ទោសនាងទេ ប៉ុន្តែខ្ញុំកាន់តែចង់ដឹង បើគ្មានរឿងអីហេតុអីជីមីនទ្រង់មើលទៅពិបាកម្ល៉េះ " ថេយ៉ុង
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }