ភាគទី២៩

268 33 5
                                    

+ ថ្ងៃប្រហារជីវិត

អ្នកទោសស៊ុងយ៉ាងត្រូវបានទាហាននាំខ្លួនមកកាន់ទីលានប្រហារជីវិតដោយមានទោសពីបទព្យាយាមធ្វើបាបព្រះមហេសីធំនឹងបុត្ររួមគំនិតក្បត់ជាមួយមន្ត្រីឈូជាឪពុកពេលនេះមន្ត្រីឈូរត់គេចខ្លួនសេនាកំពុងតែតាមស្វែងរក។

នៅចំពោះមុខប្រជារាស្ត្រទាំងអស់ព្រះអង្គបានប្រកាសថាត្រូវតែប្រហារជីវិតស៊ុងយ៉ាងដោយកាត់ក្បាលនឹងប្រហារជីវិត៧ជំនាន់ធ្វើអោយប្រជារាស្ត្រមានការសមចិត្តជាខ្លាំងនឹងអ្វីដែរស៊ុងយ៉ាងបានធ្វើនាងសមតែទទួល....។

" អ្នកទោសឈ្មោះ ឈូក ស៊ុងយ៉ាង មានទោសប្រហារជីវិតដោយមានកំហុសពីបទមានបំណងបងហកភាពចលាចលដល់ព្រះមហេសីធំរួមទាំងបុត្រដូច្នេះនាងមានទោសធំព្រះអង្គចេញបញ្ហាអោយកាត់ទោសប្រហារជីវិត ចប់រាជសារ " លោកឧបរាជអានរាជសារព្រះអង្គរួមគ្រប់គ្នាក៏បានស្ដាប់ឮគ្រប់គ្នាទើបមិនមានអីបដិសេធចំណែកស៊ុងយ៉ាងលុតជង្គង់ចុះសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នករាល់គ្នា

" ប្រហារជីវិតទៅ " ជុងហ្គុកមានបន្ទូលឡើងភ្លាមៗពោពេញដោយកំហឹងក្រោយទតឃើញមុខស៊ុងយ៉ាងដោយហេតុមិនចង់ឃើញយូរក៏មាមបន្ទូលតែម្តង

" ក្រាបទូល " ពេជឃាដ

" ទ្រង់មានព្រះតម្រិះសិនទេឬក្រាបទូល " ជីមីនងាកមកប្រសប់ភ្នែកជាមួយព្រះអង្គរួមទាំងមានបន្ទូលដូចជាអង្វរក

" អូននៅមានព្រះទ័យអន់ចំពោះនាងទៀតមែនទេ " ព្រះអង្គស្មានដឹង

" ទេ ! ប៉ុន្តែយ៉ាងណានាងក៏ធ្លាប់ជាមហេសីទ្រង់ អូនពិតជាចង់អោយនាងស្លាប់នៅពេលនាងព្យាយាមធ្វើបាបអូនតែមនោសញ្ចេតនារវាងនាងនឹងទ្រង់មានច្រើនណាស់ " ជីមីន

" បងមិនខ្វល់ទេ អោយតែអ្នកណាព្យាយាមប៉ះពាល់ទ្រង់អ្វីក៏បងហ៊ានធ្វើទោះចុះសមុទ្រខ្សាច់ក៏ដោយ " ព្រះអង្គមានបន្ទូលរួចទ្រង់ក៏ងាកព្រះនេត្រចេញពីមហេសីហើយផ្ដោតលើការប្រហារជីវិតវិញ

" យើងនឹងស៊ីកូនរបស់ពួកឯង កូននាងនឹងស្លាប់ " ស៊ុងយ៉ាងស្រែកមួយទំហឹងទាំងក្រោធមិនធម្មតា

You've reached the end of published parts.

⏰ Last updated: Aug 05 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់ក្សត្រីមីនWhere stories live. Discover now