ភាគទី៨

200 29 7
                                    

សាវនាការត្រូវបានបើកឡើងទាំងព្រឹក មន្ត្រីគ្រប់ជាន់ថ្នាក់ស្រវេស្រវាមកសឹងមិនទាន់ក៏ព្រោះតែឮដំណឹងមកថាព្រះអង្គទ្រង់បើកសាវនាការទាំងព្រលឹមព្រោះមានរាជបុត្រពីនគរផ្សេងសុំចូលគាល់ទ្រង់ដើម្បីចរចារអំពីសង្រ្គាម។

" ថ្វាយព្រះពរព្រះអង្គនឹងព្រះមហេសីមានព្រះជន្មយឺនយូរ "

មន្ត្រី អាមាត្យ នាំគ្នាអោនគោរពដល់ស្ដេចនឹងព្រះមហេសីទាំងពីរព្រះអង្គដែលកំពុងតែយាងចូលមកក្នុងសាវនាការ...

" យើងបានឮមកថា ព្រះរាជបុត្រនៃនគរជូសុំចូលគាល់យើងដើម្បីចរចារសង្រ្គាម យើងមិនដែលដឹងថានគរជូមានមនុស្សហ៊ានបើកមុខទទួលយកសង្គ្រាមសោះ " ព្រះអង្គគង់លើបល្ល័ង្កសម្រួលឥរិយាបថមុននឹងទ្រង់មានបន្ទូលយ៉ាងហួសចិត្តជាមួយនឹងអ្វីដែលនគរជូកំពុងតែធ្វើ

" ពិតមែនហើយព្រះអង្គ រាជបុត្រដែលយាងមកគឺជារាជបុត្រទីពីរនៃនគរជូក៏ព្រោះតែមិនសុខចិត្តនឹងអ្វីដែលបានកើតឡើងព្រោះតែរឿងចាញ់សង្គ្រាមហើយកាត់ទឹកដីនៃខេត្តជឺជូវជារបស់គេមកធ្វើជាយើងពេលនេះគេមកទាមទារយករបស់គេវិញក្រាបទូល " យ៉ាងគួយ

" ណាមួយទាហានរបស់គេមានចំនួនច្រើន ប្រៀបដូចជាបានរៀបចំគម្រោងមុនយ៉ាងអញ្ចឹងក្រាបទូលហើយគេបានហំព័ទ្ធចូសុនអស់ទៅហើយ " មន្ដ្រីឈូដែលជាឪពុកស៊ុងយ៉ាង

" លោកខ្លាចមែនទេមន្ត្រីឈូ ? " មន្ត្រីជេ

" ខ្ញុំមិនបានខ្លាចនឹងសង្គ្រាមនេះទេ ប៉ុន្តែព្រះអង្គសុវត្ថិភាពរបស់ចូសុនគឺសំខាន់ជាងរួមទាំងប្រជារាស្ត្រផងដែល " មន្ត្រីឈូនិយាយចេញមកដូចជាចង់អោយព្រះអង្គប្រគល់ជឺជូវអោយគេវិញយ៉ាងអញ្ចឹង?

" ព្រះស្វាមីលោកពុកមានប្រសាសន៍ត្រូវណាស់ក្រាបទូល ដើម្បីសុវត្ថិភាពប្រជារាស្ត្រនឹងទឹកដីចូសុនទាំងមូលទ្រង់គួរតែព្រះតំរិះព្រះមេរ " ស៊ុងយ៉ាងហ៊ានបញ្ចេញយោបល់ជាលើកទីមួយរួមទាំងស្នើអោយជុងហ្គុកព្រះតំរិះពីរឿងនេះ

" តែពីនេះទៅជឺជូវឆ្ងាយណាស់ព្រះអង្គ បើសិនជាមានសង្រ្គាមកើតឡើងវាមិនបានប៉ះពាល់ចូសុនសូម្បីមួយចុងក្រចក បើទ្រង់មានព្រះទ័យភ័យខ្លាចប្រជារាស្ត្រមានគ្រោះថ្នាក់ ហេតុអីមិនជុំលះប្រជាជនពីទីនោះអោយមករស់នៅបណ្ដោះអាសន្នក្នុងរាជធានីសិនព្រោះជឺជូវក៏មិនសូវមានប្រជារាស្ត្ររស់នៅដែលក្រាបទូល  " ព្រះមហេសីធំមានបន្ទូលឆ្លើយឆ្លងទៅវិញទាំងសមហេតុផលគួរជាទីចាប់អារម្មណ៍

ម្ចាស់ក្សត្រីមីនWhere stories live. Discover now