នៅក្នុងដំណាក់ពេទ្យលួងព្រះបុត្រាណាមជូនកំពុងតែពិនិត្យព្រះកាយរបស់ព្រះមហេសីយ៉ាងយកចិត្តទុកដាក់បំផុតក៏ព្រោះតែស្ថានភាពរបស់ទ្រង់ដូចជាមានការប្រែប្រួល...
" ព្រះកាយទ្រង់កើនកំដៅខ្លាំងខុសពីធម្មតា? " មានបន្ទូលចប់ណាមជូនក៏ប្រញាប់យាងយ៉ាងលឿនទៅកាន់ទូដាក់សៀវភៅផ្សុំថ្នាំនឹងមើលជំងឺដើម្បីចង់ដឹងថាព្រះមហេសីមានបញ្ហាអ្វី?
" កំដៅឡើងខ្លាំងមកពីសរសៃឈាមរត់មិនស្របគ្នាបណ្ដាលអោយមានឈាមស្ទះត្រង់ចំណុចបេះដូង អាចបណ្តាលអោយស្លាប់!!! ស្លាប់ ??? ជីមីន !! " គ្រាន់តែអានសៀវភៅជំងឺចប់ណាមជូនបានដឹងពីអារការៈរបស់មហេសីភ្លាមទ្រង់ប្រញាប់យាងទៅរកមហេសីភ្លាមទាំងតក់ស្លុត
" ជីមីន ! ព្រះកាយក្ដៅខ្លាំងណាស់ ពេទ្យលួងឆាប់ទៅត្រៀមទឹកនឹងកន្សែងមកហើយចាប់ផ្ដើមជូនទៅលើព្រះកាយមហេសី យើងទៅទូលព្រះអង្គ " ណាមជូនខ្វល់ខ្វាយចិត្តជាខ្លាំងមុននឹងប្រាប់អោយពេទ្យលួងផ្សេងទៀតធ្វើតាមបញ្ជារបស់ទ្រង់ចំណែកទ្រង់ត្រូវតែប្រញាប់ទូលរឿងនេះដល់ព្រះអង្គ
ជាលើកទីមួយដែលណាមជូនយាងចេញពីដំណាក់ពេទ្យលួងព្រោះទ្រង់មិនដែលខ្វល់ខ្វាយរឿងនេះនោះទេ ប៉ុន្តែលើកនេះទ្រង់នឹងយាងទៅអោយអង្គឯងយ៉ាងណាជីមីនសំខាន់ជាង...
" ព្រះអង្គ !!!! ពេលនេះព្រះសុខភាពរបស់មហេសីជីមីនមិនអំណោយផលទេក្រាបទូល ស្ដេចយាងទៅមើលបន្តិចទៅ មិនមែនខ្ញុំអសមត្ថភាពទេក្រាបទូលប៉ុន្ដែបើមានរឿងអីមិនល្អកុំអោយស្ដាយក្រោយទាន់ " ណាមជូនចូលមកដល់ដំណាក់សៀវភៅព្រោះតែដឹងថាជុងហ្គុកតែងតែនៅទីនោះ ហើយក៏ដូចអ្វីដែលបានគិតពិតមែន
ព្រះអង្គគង់នៅក្នុងដំណាក់សៀវភៅជាមួយមន្ត្រីជេនឹងយ៉ាងគួយប៉ុន្តែក្រោយសណ្ដាប់បន្ទូលណាមជូនរួចទ្រង់ក៏យាងទៅយ៉ាងលឿនទាំងតក់ស្លុត...
" ព្រះអង្គស្ដេចយាង " ណាមជូន
នៅពេលមកដល់ដំណាក់ពេទ្យលួងរួចហើយព្រះអង្គយាងយ៉ាងលឿនចូលទៅរកមហេសីដែលស្លេកស្លាំងមានតែភួយរុំត្រឹមដើមទ្រូងចំណែកបបូរមាត់ស្លេកដូចខ្មោចហើយស្បែកក៏ស្ងួតទៀត...
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }