បន្ទាប់ពីនាំព្រះកាយរបស់ព្រះមហេសីជីមីនមកកាន់ដំណាក់រាជពេទ្យរួចរាល់នឹងប្រគល់ទ្រង់អោយណាមជូនមើលថែដោយសុវត្ថិភាពហើយ ជុងហ្គុកក៏យាងទៅកាន់សាវនាការវិញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។
មកកាន់សាវនាការប្រកបដោយទឹកព្រះភក្ត្រឃោឃៅ មុតមាំសម្លឹងទៅកាន់អ្នកទោសដែលលុតជង្គង់ចុះនោះពោពេញដោយការចងគំនុំ។ ភ្លាមៗព្រះអង្គក៏ដកដាវចេញមកយ៉ាងលឿនពីសេនាម្នាក់ភ្ជុងទៅកឆន់ជីនយ៉ុង គឺស្ទើរតែសម្លាប់នាងទៅហើយតែមន្ត្រីជេឃាត់
" ឈប់សិនព្រះអង្គ បើសម្លាប់នាងធ្វើម៉េចនឹងអាចដឹងពីមេក្លោងដែលបញ្ជានាងអោយមកធ្វើរឿងបែបនេះនោះ " សម្ដីមន្ត្រីជេដូចជាបានផលទើបព្រះអង្គងាកមកសួរនាងវិញ
" អ្នកណាបញ្ជានាងមក !! ឆ្លើយនឹងសំណួររបស់យើងអោយត្រង់ បើកុំតែយល់ថានាងធ្លាប់បម្រើមហេសីយើងកុំអីនាងដាច់ក្បាលបាត់ទៅហើយ " ជុងហ្គុកមានបន្ទូលទាំងក្ដៅក្រហាយស្ទើរតែទ្រាំមិនបាន
" តើមានជនក្បត់ណាដែលព្រមសារភាពប្រាប់ពីមេក្លោងខ្លួននោះ ! ទ្រង់ក៏មិនអាចធ្វើអីបានដែរ " ជីនយ៉ុងតមាត់ទាំងដែលខ្លួនជិតស្លាប់ទៅហើយមិនព្រមកោតខ្លាចជុងហ្គុកអីបន្តិចសោះ
" នាងមិនមែនជីនយ៉ុងទេ ខ្ញុំស្គាល់ជីនយ៉ុងច្បាស់ នាងមិនមែនមនុស្សបែបនេះនោះទេ " យ៉ាងគួយ
" ត្រូវហើយ ជីនយ៉ុងស្រឡាញ់ព្រះមហេសីណាស់ម៉េចនឹងអាចធ្វើរឿងបែបនេះទៅលើទ្រង់ទៅ លុះត្រាតែមិនមែន " ថេយ៉ុង
" ចាប់អ្នកបម្រើទាំងអស់មកកាន់សាវនាការ មិនអោយបាត់សូម្បីតែម្នាក់ " ជុងហ្គុកចេញបញ្ជាទៅកាន់សេនារបស់ទ្រង់អោយប្រមូលអ្នកបម្រើទាំងអស់ចូលមកកាន់សាវនាការពីព្រោះរឿងនេះមិនមែនលេងសើចឡើយវាប៉ះពាល់ដល់បុត្ររបស់ទ្រង់
" ក្រាបទូលព្រះអង្គ " សេនា
" ព្រះអង្គ មិនអាចបណ្ដោយបានទេទ្រង់ត្រូវតែចាត់ការរឿងនេះអោយបានលម្អិតក្រាបទូល ដើម្បីសុវត្ថិភាពរបស់ព្រះមហេសីរួមទាំងបុត្រ " មន្ត្រីជេ
" បាន !! " បន្ទូលយ៉ាងមុតម៉ាំរបស់ព្រះអង្គគ្រាន់តែមានបន្ទូលមួយម៉ាត់ ព្រះអង្គក៏យាងទៅកាន់រាជបល្ល័ង្ករបស់ទ្រង់វិញប៉ុន្ដែទ្រង់គង់ដោយភាពក្ដៅក្រហាយ
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }