រាត្រីយប់ស្ងាត់ប្រហែលជាយាម២នៅក្នុងដំណាក់របស់ព្រះអង្គដែរមានទ្រង់នឹងមហេសីកំពុងតែផ្ទុំស្រាប់តែមានឮនៅសម្រិបជើងអ្នកណាម្នាក់ដើរចូលមកលបៗសម្ដៅមករកព្រះមហេសីព្រមជាមួយកាំបិតចុងស្រួចក្នុងដៃ។
" នេះជាថ្ងៃចុងក្រោយរបស់ទ្រង់ហើយព្រះមហេសី " នាងលើកកាំបិតសម្ដៅទៅចាក់លើបំពង់ករបស់ព្រះមហេសីតែស្រាប់តែទ្រង់បើកភ្នែកមកហើយចាប់ដៃនាងជាប់
" ជួយផង ! ទេ " ព្រះមហេសីព្យាយាមទប់ស្កាត់កម្លាំងដៃដែលសង្កត់មករហូតធ្វើអោយកាំបិតស្ទើតែមុតដល់បំពង់កទៅហើយ
" អត់ទេជីនយ៉ុង ! អត់ទេជួយផង " ព្រះមហេសីស្រក់ទឹកភ្នែកស្របពេលទ្រង់ទតឃើញអ្នកបម្រើទ្រង់ជាអ្នកចង់ធ្វើឃាតទ្រង់ទៅវិញ
" ខ្ញុំនឹងសម្លាប់ទ្រង់ព្រះមហេសី " ជីនយ៉ុងប្រឹងសង្កត់ខ្លាំងៗមិនដឹងថាមានកម្លាំងពីណាមកទេ ជីមីនក៏ចាប់ផ្ដើមទប់ទល់លែងជាប់ហើយ
" អត់ទេ អត់ទេ ជីនយ៉ុង អត់ទេ " ជីមីនក្រវីក្បាលបិទព្រះនេត្រជាប់រងចាំទទួលយកការស្លាប់បន្តិចទៀតនេះដោយសារទ្រង់គ្មានកម្លាំងតទល់ទៀត
" អត់ទេ.......!!!! " ជីមីនស្រែកខ្លាំងៗដោយសារតែភ័យខ្លាំងរួចទ្រង់ក៏ស្រាប់តែតឿនពីផ្ទុំមកវិញស្ទុះក្រោកអង្គុយបែកញើសសស្រាក់
" ម្ចាស់អូន ! ម្ចាស់អូនកើតអី " ព្រះអង្គដែលផ្ទុំក្បែរកាលបើឮសម្លេងមហេសីស្រែកទ្រង់ក៏ស្ទុះក្រោកមកស្របពេលជីមីនក្រោកអង្គុយ
" ម្ចាស់អូនយល់សុបិន្តអាក្រក់មែនទេ? " ជុងហ្គុក
" ក្រាបទូលម្ចាស់បង អូនយល់សុបិន្តអាក្រក់ " ជីមីនជូតទឹកភ្នែកចេញពីថ្ពាល់រួចក៏មានបន្ទូលតបទៅព្រះអង្គវិញ
" មិនអីទេផ្ទុំវិញទៅ បងនឹងនៅក្បែរទ្រង់ " ព្រះអង្គចាប់ផ្ដេកខ្លួនរបស់ព្រះមហេសីអោយផ្ទុំមុននឹងតាមទៅអោបជីមីនណែនក្នុងដៃ
+ ថ្ងៃថ្មី
ក្រោយពីសោយក្រយាពេលព្រឹករួចជីមីនក៏សុំអនុញ្ញាតព្រះអង្គមកកាន់ជំរុំទ័ពព្រោះក្នុងព្រះទ័យចង់មកជួបឪពុកដើម្បីនិយាយគ្នាអំពីរឿងដែលបានកើតឡើងយប់មិញទោះជាវាជាសុបិន្តក៏ដោយ។
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }