កម្មវិធីជប់លៀងក៏បានប្រារព្ធឡើងរួមជាមួយភាពអ៊ូអ៊រសប្បាយរីករីយជាពិសេសព្រះអង្គតែម្តង ទ្រង់ញញឹមបិទមាត់មិនជិតឡើយកាលបើបានឮពាក្យជូនពរពីស្ដេចនៃនគរផ្សេងផងទៀតនោះធ្វើអោយទ្រង់កាន់តែពេញព្រះទ័យ។
" សូមថ្វាយបង្គំព្រះមហេសីរួមទាំងបុត្រមានសុខភាពល្អ សុំអោយបុត្រប្រសូតមកប្រកបដោយបញ្ញាញាណដូចជាបិតារបស់ទ្រង់អញ្ចឹង " ស្ដេចជីននៃនគរផ្សេងលើកស្រាមួយពែងថ្វាយព្រះអង្គជុងហ្គុកហើយមួយពែងទៀតជាទឹកតែទៅកាន់ជីមីន
" អរព្រះគុណណាស់ព្រះអង្គ " ជីមីនទទួលទាំងញញឹមស្រស់គង់នៅក្បែរព្រះស្វាមី
" ខ្ញុំម្ចាស់ក៏សប្បាយរីករាយដែលក្រោយជ្រាបថាទ្រង់អាចមានបុត្រស្នងតំណែងបានបែបនេះ ពិតជាមានបុណ្យពិតមែន " ស្ដេចផ្សេងទៀតជូនពរដូចគ្នា
" មិនមែនមកពីការខិតខំរបស់យើងទេឬព្រះអង្គជេហូប ! យើងខំប្រឹងសម្បើមណាស់ " ជុងហ្គុកមានបន្ទូលបែបលេងសើចបង្កើតអោយមានបរិយាកាសរីករាយកើតឡើងតែជីមីនអៀនឡើងក្រហមមុខ
" ក៏សរសើរដល់ព្រះអង្គដែល " ព្រះអង្គជេហូបមានបន្ទូលរួចគ្រប់គ្នាក៏សើចសប្បាយប៉ុន្ដែមានទឹកមុខម្យ៉ាងដែលកំពុងតែសម្លឹងមកកាន់ជីមីនបែបមិនពេញចិត្តនោះគឺគ្មានអ្នកណាក្រៅពី ស៊ុងយ៉ាងដែលគង់ក្បែរព្រះអង្គដែលតែព្រះអង្គមិនយកចិត្តទុកដាក់
" និយាយលេងសើចអី បើព្រះអង្គអាចមានបុត្រម្តងពីរកាន់តែល្អ ទ្រង់ក៏មានមហេសីម្នាក់ទៀតដែលមិនអញ្ចឹង " សំណើចសប្បាយត្រូវបានកាត់ផ្ដាច់ក្រោយមានប្រយោគមួយហោះចេញពីមាត់របស់ស្ដេចនគរផ្សេងដែលមិនដឹងរឿង ហើយក៏មិនបានប្រកាន់អ្វីដែលព្រោះទ្រង់មិនដឹងតែធ្វើអោយទឹកមុខជុងហ្គុកប្រែប្រួល
" មហេសីទីពីរមែនទេ? ការពិតទៅក៏ចង់មានដែលប៉ុន្តែទ្រង់ត្រូវមើលថែទាំឪពុកដែលកំពុងតែឈឺអញ្ចឹងមិនអាចធ្វើជារឿងអំពុលទុក្ខដល់ទ្រង់ទេ " ជុងហ្គុកមានបន្ទូលទាំងញញឹមស្មើ
" មិនមានអ្វីជាបន្ទុកទេក្រាបទូល គ្រាន់តែព្រះអង្គមិនចង់មានបុត្រជាមួយយើង តាមយើងតំរិះទ្រង់ប្រហែលជាបោកប្រាស់យើងក៏ថាបាន " ស៊ុងយ៉ាងមានបន្ទូលទងទឹកមុខហីៗតែធ្វើអោយជុងហ្គុកអាម៉ាស់ចំពោះស្ដេចដទៃទៀតជាខ្លាំង
YOU ARE READING
ម្ចាស់ក្សត្រីមីន
Chick-Lit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }