ភាគទី១៦

157 29 5
                                    

នៅក្នុងក្រឡាបន្ទំដែលមានអុចតែភ្លើងទានដើម្បីបំភ្លឺប៉ុន្ដែអ្នកអុចមិនបានដឹងទេថាភ្លើងទាំងនោះធ្វើអោយអារម្មណ៍ដែលពោពេញដោយភ្លើងស្នេហ៍កាន់តែឆេះឡើងលើសកម្រិត...។

ព្រះអង្គយាងមកកាន់ក្រឡាបន្ទំយឺតៗរួមទាំងត្រកងបីមហេសីជាប់ក្នុងដៃ កែវភ្នែកសម្លឹងគ្នាធ្វើអោយលិចនៅស្នាមញញឹមយ៉ាងផ្អែមល្ហែមជាប់នឹងព្រះភក្ត្ររាងខ្លួន។ ព្រះមហេសីមានព្រះភក្ត្រក្រហមក៏ព្រោះតែមានព្រះទ័យអៀនខ្មាស់ជាខ្លាំងប៉ុន្ដែទ្រង់ពិតជាចង់បានបែបនេះខ្លាំងណាស់ ចង់អោយព្រះស្វាមីមកថ្នាក់ថ្នមមើលថែគ្រប់ពេលវេលា។

ព្រះកាយរបស់ជីមីនចាប់ផ្តើមសម្រូតចុះមួយៗដាក់ទៅលើគ្រែក្នុងដំណាក់សន្សឹមៗដោយមានព្រះអង្គជាជំនួយក្នុងការទប់លំនឹងមិនអោយមហេសីថ្នាក់...

សម្លៀកបំពាក់ត្រូវបានរសាត់អស់ពីលើព្រះកាយទាំងគូរមុននឹងព្រះអង្គចាប់ផ្ដើមអោនថើបថ្ពាល់រួចក៏អូសកាត់មាត់មុននឹងធ្លាក់ដល់កញ្ចឹងកយ៉ាងស្រើបស្រាល។

ព្រះមហេសីពិបាកក្នុងការបញ្ចេញសម្លេងខ្លាំងណាស់ដោយសារតែទ្រង់មិនអាចមានសុវណ្ណនីយបានទោះជាមានព្រះទ័យស្រើបស្រាលយ៉ាងណាក៏ត្រូវតែទ្រាំមិនបញ្ចេញសម្លេងឡើយ

" ទ្រង់ពិបាកបញ្ចេញសម្លេងមែនទេម្ចាស់អូន? " ព្រះអង្គងើបព្រះភក្ត្រមកទល់មុខមហេសីហើយមានបន្ទូលដោយទ្រង់មានព្រះទ័យខ្លោចចិត្តជាខ្លាំង

ជីមីនស្រក់ទឹកភ្នែកក៏ព្រោះតែទ្រង់ចង់បំពេញក្តីសុខអោយស្វាមីណាស់តែទ្រង់មិនអាចធ្វើបានឡើយ

" កុំព្រះកន្សែងអីម្ចាស់អូនមិនអីទេ បែបនេះក៏បាន " ព្រះអង្គមានបន្ទូលទៅកាន់មហេសីដើម្បីកុំអោយទ្រង់ព្រះកន្សែងតទៀតប៉ុន្តែក្នុងព្រះទ័យដែលជាស្វាមីនេះស្ទើរតែស្ទះស្លាប់ទៅហើយ

ជីមីនបិទភ្នែកក្ដាប់ដៃរបស់ទ្រង់នឹងដៃរបស់ព្រះអង្គយ៉ាងណែនព្រោះកំពុងតែមានអារម្មណ៍ដល់កំពូលជាមួយគ្នា

ក្រោយមកអារម្មណ៍ដែលមានសេចក្តីត្រូវការក៏ចាប់ផ្តើមមានម្តងទៀត តែព្រះអង្គទ្រាំមានក្តីសុខតែអង្គឯងមិនបានទើបទ្រង់ក្រោកចេញពីមហេសីហើយផ្ដេកព្រះកាយទ្រង់ទៅមួយចំហៀងទៀតដកដង្ហើមញាប់ៗ។ ជីមីនក៏ចាប់ផ្តើមងាកទៅទតព្រះភក្ត្រទ្រង់ព្រោះមានព្រះទ័យដឹងថាព្រះអង្គកំពុងតែខកព្រះទ័យ

ម្ចាស់ក្សត្រីមីនWhere stories live. Discover now