សម្លេងរត់នៃសម្របជើងរបស់សត្វសេះដែលបោលមកយ៉ាងលឿនដែរនៅលើខ្នងសេះមាននៅវត្តមានរបស់ព្រះមហេសីជីមីនកំពុងតែបញ្ជាទៅកាន់សត្វសេះអោយបោលកាន់តែលឿនតាមដែលអាចធ្វើបានសំដៅមកទីលានប្រកួតដែលមានលោកឪពុកនឹងថេយ៉ុងនៅទីនោះ ។
សេះត្រូវបានឈប់នៅពីមុខលោកមន្ត្រីជេរួមជាមួយអ្នកអង្គម្ចាស់ថេយ៉ុងស្របពេលទឹកមុខរបស់អ្នកទាំងពីរកំពុងតែមានការមិនពេញចិត្តនឹងវត្តមានរបស់ព្រះមហេសីដែលយាងមកកាន់ទីលានប្រកួតដោយសារតែព្រះអង្គមានបញ្ជាហើយថាមិនអោយទ្រង់យាងមកដាច់ខាត...
" លោកពុក ! " ជីមីនយាងចុះពីលើខ្នងសេះរួចក៏យាងមករកលោកមន្ត្រីជេដែលជាឪពុក
" មិនបាច់មកនិយាយជាមួយពុកទេ ទ្រង់មិនស្ដាប់បញ្ជាឬមួយទ្រង់ចង់អោយពុកដាច់ក្បាល ! " លោកមន្ត្រីកំពុងតែខឹងនឹងកូនស្រីដែលហាមមិនស្ដាប់ប្រហែលជាចង់អោយគាត់អស់ជីវិតហើយមើលទៅ
" ហេតុអី? វាមិនពាក់ព័ន្ធនឹងលោកពុកទេហេតុអីលោកពុកត្រូវអស់អាយុ ? បើរឿងនេះយើងជាអ្នកបង្កទុកអោយយើងជាអ្នកទទួល " ជីមីនតបទៅលោកពុករបស់ទ្រង់វិញទាំងមិនញញើតនឹងការស្ដាប់ថែមទាំងមិនខ្លាចសូម្បីតែបន្ទូលរបស់ស្ដេច
" ទ្រង់មិនបានសណ្ដាប់បន្ទូលរបស់ព្រះអង្គទេឬក្រាបទូល? ទ្រង់មិនអនុញ្ញាតអោយព្រះមហេសីយាងមកជំរុំទ័ពនោះទេ " អ្នកអង្គម្ចាស់ថេយ៉ុង
" យើងបានឮអ្វីដែលទ្រង់មានបន្ទូល ប៉ុន្តែយើងជាមនុស្សបែបណាទ្រង់ដឹងទេថេយ៉ុង? " ជីមីន
" ខ្ញុំម្ចាស់ត្រឹមជាអ្នកកត់ត្រាប៉ុណ្ណោះ គ្មានឋានៈអ្វីក្លាយជាអ្នកអង្គម្ចាស់ទេក្រាបទូលកុំមានបន្ទូលបែបនេះបានទេ " ថេយ៉ុង(សុំហៅអ្នកអង្គម្ចាស់ថេយ៉ុងថាថេយ៉ុងវិញម្តង)
" ទ្រង់កុំចរចេស យាងទៅវិញទៅទុកថាពុកសុំអនុញ្ញាតទៅចុះព្រះមហេសី! " មន្ត្រីជេពិតជាមិនចង់អោយកូនស្រីលូកដៃក្នុងរឿងនេះពិតមែនទើបបានជាគាត់ផ្ដាច់ការបែបនេះ
" អត់ទេ យើងយាងមកដល់ទីនេះទៅហើយ បើយើងមិនបានសម្រេចបំណងអ្នកណាក៏គ្មានសិទ្ធិបញ្ជាយើង គ្រាន់តែយើងចង់ជួយដល់ប្រជារាស្ត្ររបស់យើងតើយើងមានកំហុសដែលមែនទេ? " ជីមីនមិនយាងទៅណាថែមទាំងមានបន្ទូលបដិសេដដាច់ខាត
![](https://img.wattpad.com/cover/360980206-288-k939603.jpg)
YOU ARE READING
ម្ចាស់ក្សត្រីមីន
Chick-Lit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }