+ សាវនាការ
" យើងមិនចង់ប្រាប់រឿងនោះទៀតទេ សង្គ្រាមវាចប់ហើយឈប់និយាយទៅមន្ត្រីឈូ " ជុងហ្គុកមានបន្ទូលទាំងដកដង្ហើមធំព្រោះមិនចង់សណ្ដាប់រឿងអាក្រក់ទៀតទេ
ណាមួយអោយតែចូលសាវនាការដឹងតែមន្ត្រីទាំងនោះទូលរឿងនេះរឿងនោះដល់ទ្រង់មិនឈប់គឺពិតជាឈឺក្បាលណាស់
" ព្រះអង្គ យូរមកហើយដែលទ្រង់មិនបានយាងចូលថ្នាក់រៀននៅខាងក្រោយចំណាក់អ៊ូលីវ ពួកខ្ញុំចង់អោយទ្រង់ចូលថ្នាក់រៀនម្តងទៀតដើម្បីសិក្សាជាមួយមន្ត្រីធំៗអំពីកិច្ចការព្រះនគរសូមព្រះអង្គព្រះតំរិះ "
" ពិតណាស់ក្រាបទូល យ៉ាងណាក្នុងមួយថ្ងៃគួរចំណាយពេលពី៦-៧យាមដែល " យ៉ាងគួយទូលថ្វាយជុងហ្គុកតិចៗក្បែរត្រចៀក
" ហ្អើយ....!! មើលទៅពួកលោកមិនទុកពេលអោយយើងសោះ បានៗ !! ថ្ងៃស្អែកយើងនឹងចូលថ្នាក់រៀនវិញ អស់ចិត្តឬនៅ? " ព្រះអង្គមានបន្ទូលទាំងមិនចង់ប៉ុន្តែនេះជាតួនាទីស្ដេចគ្រប់រូបត្រូវធ្វើទៅហើយ
" អរព្រះគុណព្រះអង្គ "
" ព្រះអង្គ !!! "
ស្នំឯកគីមយាងចូលមកជាមួយព្រះមហេសីធំយ៉ាងអង់អាចមិនខ្លាចក្រសែភ្នែករបស់មន្ត្រីនឹងអាមាត្យអស់នោះឡើយសំខាន់គឺរកយុត្តិធម៌ជួនជីមីន...
ស្នំឯកយាងចូលមកទាំងទឹកមុខច្បាស់លាស់ម៉ាំមួនក្រសែភ្នែកពោពេញដោយកំហឹងក្នុងខ្លួនដើរសម្ដៅមករកជុងហ្គុកតែម្តង...។
" ស្នំឯកគីម នាងសម្រុកចូលមកបែបនេះមិនខ្លាចមានទោសទេឬយ៉ាងណា មិនឃើញទេឬថាព្រះអង្គកំពុងតែមានរាជកិច្ច " មន្ត្រីឈូ
" ថ្វាយបង្គំព្រះអង្គ !! លោកមន្ត្រីឈូលោកឃើញព្រះមហេសីហើយហេតុអីមិនគោរព លោកចង់ដាច់ក្បាលមែនទេលោកមន្ត្រីឈូ? " ស្នំឯកគីម
" នាង!!!?? " មន្ត្រីឈូប្រុងនឹងតបតទៅស្នំឯកវិញប៉ុន្តែយ៉ាងគួយស្រែកឃាត់
" ឈប់ !! " យ៉ាងគួយ
" មានរឿងអីស្នំឯក? ជីមីនមហេសីយាងមករកយើងមក " ព្រះអង្គមានបន្ទូលអនុញ្ញាតអោយស្នំឯងនិយាយមុននឹងមានបន្ទូលបន្តទៅកាន់មហេសីរបស់ទ្រង់
YOU ARE READING
ម្ចាស់ក្សត្រីមីន
Literatura Feminina{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }