ជីមីនយាងចេញពីដំណាក់សៀវភៅទាំងខូចព្រះទ័យជាខ្លាំងរហូតធ្វើអោយទ្រង់ព្រះកន្សែងបាន,គឺអ្វីដែលព្រះអង្គមានបន្ទូលអំបាញ់មិញនេះប្រៀបដូចជាទ្រង់គ្មានសិទិ្ធចេញចូលទៅរកព្រះអង្គបានដូចជាស៊ុងយ៉ាង យ៉ាងអញ្ចឹងរួចក៏យាងសំដៅទៅដំណាក់ខាងក្រោយដែលមានជីនយ៉ុងកំពុងតែសម្រាកព្យាបាលនៅទីនោះ...។
" ជីនយ៉ុង !? ពេទ្យលួងនាងយ៉ាងម៉េចហើយ? " ព្រះមហេសីបើកទ្វារចូលមកដល់ក៏ទតឃើញជីនយ៉ុងដេកផ្កាប់មុខទើបទ្រង់រហ័សចូលទៅរកនាងដើម្បីចង់ដឹងពីសុខទុក្ខ
" ព្រះមហេសីព្រះមេរខ្ញុំម្ចាស់មិនអីទេ " ជីនយ៉ុងដែលស្លេកស្លាំងបើកមាត់ប្រឹងនិយាយទាំងត្រដរខ្យល់ទៅកាន់ព្រះមហេសី
" ព្រះមហេសី នាងមិនមែនត្រូវដាក់ទោសត្រឹមតែ
២០ឬ៣០ដំបងនោះទេ តែនាងត្រូវវាយរហូតដល់ព្រះមហេសីយាងមកទើបត្រូវឈប់ហើយបលតាមខ្ញុំគិតនោះមិនតិចជាង១០០ដំបងជាងនោះទេ ក្រាបទូល " ពេទ្យលួងទូលថ្វាយតាមអ្វីដែលគាត់មើលឃើញព្រោះថាសាច់របស់ជីនយ៉ុងគឺខ្ទិចសុះសាច់ទៅហើយព្រះមហេសីក្រោយព្រះសណ្ដាប់រួចទ្រង់ពិតជាទទួលយកមិនបានពិតមែនមិននឹកស្មានថាជីនយ៉ុងហ៊ានទទួលទារុណកម្មដោយសារទ្រង់បែបនេះសោះ។ ព្រះមហេសីទ្រង់ព្រះកន្សែងនៅចំពោះមុខជីនយ៉ុងក៏ដោយសារតែជីនយ៉ុងប្រៀបដូចជាប្អូនស្រីម្នាក់របស់ទ្រង់យ៉ាងអញ្ចឹងហើយបើជីនយ៉ុងមានបញ្ហាអ្វីទៅទ្រង់មិនលើកលែងអោយខ្លួនឯងនោះទេ
" កុំព្រះកន្សែងអីក្រាបទូល ខ្ញុំម្ចាស់មិនអីទេ គ្រាន់តែឈឺបន្តិចប៉ុណ្ណោះ ព្រះមហេសីឈប់ព្រះកន្សែងទៅ " ជីនយ៉ុងខំទាំងត្រដរខ្យល់
" យើងសន្យាថាមិនអោយនាងមានគ្រោះថ្នាក់នោះទេ នាងដូចជាប្អូនស្រីម្នាក់របស់យើងដូចនេះនាងមិនត្រូវទុកយើងចោលទេ " ព្រះមហេសីក្រសោបដៃជីនយ៉ុងមកកាន់ដើម្បីជាការសន្យាថាមិនទៅណាចោលគ្នាហើយនាងត្រូវតែរឹងមាំ
" អរព្រះគុណព្រះមហេសី ជាព្រះករុណាដល់ខ្ញុំម្ចាស់ខ្លាំងណាស់ " ជីនយ៉ុង
" សង្ងំដេកទៅ ចាំយើងមកសួរសុខទុក្ខនាងទៀតហើយនាងត្រូវឆាប់ជាដើម្បីមកកំដរយើងវិញ " ព្រះមហេសីក្រោកឈររួចក៏ជូតទឹកភ្នែកចេញមុននឹងសម្រួលឥរិយាបថរួចក៏យាងចេញទៅបាត់

YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }