ភាគទី២៣

174 28 5
                                    

ក្នុងដំណាក់រាជពេទ្យមានគ្រែពីរៀបចំក្បែរគ្នា គ្រែមួយមានព្រះកាយព្រះមហេសីផ្ទុំស្ដូកស្ដឹងស្ថានភាពពិបាកមើលព្រោះទូទាំងព្រះកាយសុទ្ធតែស្នាមរបួស។ ចំណែកមួយចំហៀងទៀតមានព្រះកាយព្រះអង្គដែលគង់ស្ងៀមទតទៅមហេសីហើយសង្ងប់អោយណាមជូនលាងរបួសអោយពីលើកាយទ្រង់ប៉ុន្ដែព្រះហស្តស្ដាំរបស់ទ្រង់ចាប់កាន់ព្រះហស្តព្រះមហេសីជាប់។

" រួចរាល់ហើយព្រះអង្គ ប៉ុន្តែខ្ញុំម្ចាស់បានរៀបចំថ្នាំពៅកម្លាំងថ្វាយដល់ទ្រង់ សោយទៅ " ណាមជូនក្រោយលាងរបួសអោយព្រះអង្គរួចទ្រង់ក៏លើកយកថាស់ដែលមានឪសថមកថ្វាយដល់ស្ដេច

ចំណែកជីមីនទ្រង់ត្រូវបានរាជគ្រូដែលនៅក្នុងវិហារចូលមកជួយសង្គ្រោះហើយធ្វើអោយស្នាមរបួសរបស់មហេសីរលុបបាត់ពីព្រះកាយដោយថាមពលពិសេសដែលមានក្នុងខ្លួនគាត់។

" ព្រះអង្គ ខ្ញុំម្ចាស់មានរាជកិច្ចដើម្បីចង់ពិភាក្សាជាមួយទ្រង់សូមរាជានុញ្ញាតក្រាបទូល " ក្រោយពីព្យាបាលព្រះមហេសីរួចរាជគ្រូក៏ចូលមកក្បែរព្រះអង្គ

" អរ តើលោកមានអ្វីចង់ពិភាក្សាជាមួយយើងឆាប់និយាយមក ហើយស្ថានភាពព្រះមហេសីយ៉ាងម៉េចហើយ " ជុងហ្គុកនៅមិនទាន់ស្លៀកពាក់រួចរាល់ទេតែដោយសារមើលទៅរាជគ្រូដូចជាមានការសំខាន់ទ្រង់ក៏រាជានុញ្ញាត

" ខ្ញុំម្ចាស់ចង់មានបន្ទូលពីរឿងដែលកើតឡើងអំបាញ់មិញនេះក្រាបទូល តើទ្រង់មានដែលជួបរឿងបែបនេះពីមុនមកដែរទេ? " រាជគ្រូ

" នគរយើងសុខសប្បាយណាស់មិនមែនមានរឿងអាក្រក់បែបនេះនោះទេ " ជុងហ្គុក

" តើព្រះអង្គជឿលើថាមពលងងឹតដែលទេ? ខ្ញុំម្ចាស់ចង់មានន័យថាតើទ្រង់អាចព្រះតំរិះពីសត្វពស់យក្សមួយក្បាលហេតុអីវាអាចវាយប្រហារតែព្រះមហេសីមួយអង្គឯង? " រាជគ្រូ

" រាជគ្រូក៏និយាយត្រូវដែល ថ្វីដ្បិតតែខ្ញុំម្ចាស់មិនបាននៅក្នុងហេតុការណ៍ប៉ុន្តែរឿងកើតឡើងលើជីមីនដូចជាផ្ទួនៗគ្នាខ្លាំងពេក ទ្រង់ឆ្លងកាត់កាំបិតអាវ ហើយពេលនេះមានសត្វពស់យក្សវាយប្រហារតើមានរឿងអីកើតឡើង តើត្រូវតែតែងតាំងទ្រង់ជាម្ចាស់ក្សត្រីបានយ៉ាងម៉េចទៅ? " ណាមជូន

ម្ចាស់ក្សត្រីមីនWhere stories live. Discover now