ព្រះមហេសីត្រូវបានព្រះអង្គមានបញ្ជាអោយយកទ្រង់ទៅឃុំឃាំងជាមួយពួកអ្នកទោសដទៃទៀតទាំងមិនមានព្រះទ័យអាសូរដល់ទ្រង់អ្វីបន្តិច។
ជីមីនត្រូវបានគេយកមកឃុំទុកអស់រយៈពេល២យាមទៅហើយមិមឃើញវត្តមានរបស់ព្រះអង្គមកសួរសុខទុក្ខទ្រង់សោះឬមួយទ្រង់ពិតជាគ្មានព្រះទ័យអាណិតមហេសីពិតមែន?
" ព្រះមហេសីខ្ញុំម្ចាស់ឃ្លានណាស់ "
អ្នកទោសនាំគ្នាស្រែកយំប្រាប់ពីអារម្មណ៍របស់ម្នាក់ៗចេញមកវាកាន់តែធ្វើអោយមហេសីទ្រង់មានចិត្តអាណិតរួចទ្រង់ក៏ព្រះកន្សែងភ្លាមៗ
" យកទៅចែកគ្នាទៅ យើងមានតែប៉ុន្នឹងទេ " ព្រះមហេសីដោយឃើញស្លាប់មិនជួយមិនបានទ្រង់ក៏យកក្រយារបស់ទ្រង់ដែលសេនាបានរៀបចំនោះទៅអោយពួកអ្នកទោសដទៃទៀតទាំងដែលទ្រង់ផ្ទាល់សុខចិត្តនៅដោយពោះទទេ
" អរព្រះគុណព្រះមហេសីៗៗ "
ពួកគេទទួលបានហើយក៏នាំគ្នាចែករបស់គ្នាហូបយ៉ាងទាន់ហ័នព្រោះពួកគេឃ្លានពេកហើយអ្នកខ្លះឆីរហូតដល់អួលទើបព្រះមហេសីហុចទឹកអោយពួកគេហូបដើម្បីអោយបានធូរស្រាល
" មួយៗទៅ បើមិនគ្រាន់ចាំយើងអោយគេយកមកទៀត " ព្រះមហេសីមានបន្ទូលស្របពេលឃើញពួកគេហូបទាំងអួល
" អរគុណព្រះគុណៗ "
" ព្រះអង្គយាងមកដល់ !!! " សម្លេងរបស់លោកអាមាត្យសាងស្រែកឡើងធ្វើអោយផ្អើលពេញកន្លែងឃុំឃាងហើយអ្នកទោសទាំងអស់ចាប់ផ្ដើមភ័យឆ្លរឆ្លាលាក់របស់ហូបមិនអោយជុងហ្គុកទតឃើញព្រោះពួកគេមិនត្រូវអនុញ្ញាតអោយហូបឬផឹកអ្វីឡើយ
នៅពេលព្រះអង្គយាងមកដល់កន្លែងរបស់ព្រះមហេសីភ្លាមទ្រង់មិនត្រូវបានព្រះមហេសីគោរពទ្រង់នោះឡើយប៉ុន្តែតបទៅវិញដោយព្រះភក្ត្រម៉ាំរឹងកំព្រឹសងាកទៅម្ខាងព្រោះមិនចង់ទតឃើញព្រះភក្ត្ររបស់ទ្រង់
" ទ្រង់ឃើញយើងហើយទ្រង់មិនគោរពតើទ្រង់ទុកយើងជាស្អី? " ព្រះអង្គមានបន្ទូលទាំងខ្ញាល់មិនបាត់សោះហើយរិតតែខ្ញាល់កាលណាទតឃើញជីមីនមិនអើពើជាមួយទ្រង់
YOU ARE READING
ម្ចាស់ក្សត្រីមីន
ChickLit{ព្រះមហេសីត្រូវបានព្រះអង្គទម្លាក់មកជាស្នំឯកមីនតើហេតុអីទៅ បើព្រះអង្គធ្វើបែបនេះប្រជារាស្ត្រដូចជាពួកខ្ញុំមិនសុខចិត្តទេក្រាបទូល តើចូសុននឹងទប់ទល់ជាមួយសង្គ្រាមយ៉ាងម៉េចទៅ }