ភាគទី១៩

179 30 2
                                    

+ ឧទ្យានក្រោយរាជវាំង

សម្លេងសើចយ៉ាងសប្បាយរីករាយលាន់ឮយ៉ាងក្អាក
ក្អាយនៅក្នុងឧទ្យានក្រោយរាជវាំងដែលមានពោពេញដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមប្រៀបដូចជាស្នេហ៍គ្រាដំបូងរបស់ពួកគេយ៉ាងអញ្ចឹង។

ចំណែកឯសេនាដែលយាមកាមនៅទីនោះគ្មានអ្នកណាហ៊ានងើបមុខមើលសកម្មភាពដែលកំពុងតែរត់ចេញចាប់គ្នាស្រែកសប្បាយនោះទេ ម្នាក់ៗអោនមុខចុះគ្រប់គ្នា បើសួរថាម៉េចមិនដើរចេញចម្លើយគឺអោយសើរចេញម៉េចបើត្រូវការពារសុវត្ថិភាពស្ដេចទាំងពីរអង្គដែលកំពុងតែប្រលែងគ្នានោះហើយ។

" ព្រះអង្គឈប់ទៅ អត់ទេ ! ខ្ញុំម្ចាស់ហត់ហើយ អត់ទេៗ ឈប់ទៅ " ស្រីស្អាតឆោមស្រស់រត់បណ្ដើរមានបន្ទូលទៅកាន់អ្នកដែលដេញចាប់បណ្ដើរពីព្រោះទ្រង់ពិតជាហត់នឹងការរត់ចេញពីការដេញមួយនេះណាស់

" ហេតុអីទ្រង់រត់បងមិនបានដេញឯណា? " សាមីខ្លួនធ្វើជាឈប់ហើយមានបន្ទូលទាំងមានល្បិចក្នុងខ្លួនទូលប្រាប់គេថាមិនបានដេញតែចាំមើលណា

" ព្រះអង្គកុំលេងល្បិច អូនឈប់លេងហើយអូនហត់ណាស់ ទ្រង់មិនហត់ទេឬ? " ជីមីនសរសៀរដើរមួយៗចេញពីជុងហ្គុកម្តងបន្តិចៗព្រោះខ្លាចថាសុខៗព្រះអង្គស្ទុះមកអីគឺរត់មិនទាន់ទេ

" បងមិនហត់ទេ កុំអោយបងចាំបានអោយសោះ " បន្ទូលខ្លីតែមានន័យជ្រៅទូលទាំងទឹកមុខញញឹមមានល្បិចទៅកាន់អ្នកម្ចាងទៀតដែលមើលទៅដូចជាខ្លាចទ្រង់ណាស់ចឹង

" ព្រះអង្គ !!! ហ្អើយ....! ព្រះអង្គទ្រង់ទតមើលនោះទៅវាចេញផ្កាហើយ ស្រស់ស្អាតណាស់ ! " ជីមីនក្រឡាប់ភ្នែកមួយជុំព្រោះមានអារម្មណ៍ថាមិនទុកចិត្តព្រះអង្គទេតែក៏ស្រាប់តែប្រឡាក់ភ្នែកជាមួយនឹងដើមប៉ោមមួយដើមនៅក្បែរនោះឃើញថាវាចេញផ្កាទើបជីមីនប្រញាប់យាងទៅមើលទាំងរីករាយ

" វាទើបតែចេញផ្កាទេ !? អូនចាំបានឬអត់ថាហេតុអីដើមនេះមកនៅត្រង់នេះ? " ព្រះអង្គយាងតាមក្រោយប្រពន្ធមកកាន់ដើមប៉ោមមួយនោះហើយមានបន្ទូលស្របពេលឈ្ងូកមុខមើលទៅផ្កាប៉ោមរួមជាមួយព្រះភក្ត្រមហេសីដូចគ្នា

ម្ចាស់ក្សត្រីមីនWhere stories live. Discover now