រឿង: ដំណើរទឹកភ្នែកភរិយាកំសត់ Ep:01

419 24 4
                                    

"លោកយាយ!ចៅមកវិញហើយ..."

សម្លេងស្រទន់របស់ក្មេងប្រុសវ័យ18ឆ្នាំ (ជីមីន ហ្សារ៉ាហ្គី) បានបោះជំហ៊ានវែងៗយ៉ាងលឿន សំដៅទៅកាន់លោកយាយយ៉ាងរីករាយព្រោះក្នុងដៃកំពុងតែកាន់លិខិតសរសើរ។ប៉ុន្តែគ្រប់យ៉ាងត្រូវបានប្តូរមកវិញដោយភាពក្រៀមក្រំដោយសារតែរាងកាយចាស់ជរា បានសម្រាន្តស្តូកស្តឹងដោយសារអាពាធ

"នេះ...ហុឹកៗ...លោកយាយ!!អ្នកមីងតើលោកយាយកើតអីនឹងហេតុអីនៅសុខៗក៌ទៅជាបែបនេះ" ជីមីនខំប្រឹងនិយាយទាំងត្រដរព្រោះទឹកភ្នែកហាក់ដូចជាស្រក់ប្រដេញគ្នា

<< លោកយាយចាំឯងយូហើយ >> អ្នកស្រីភីម៉ារ៉ា និយាយទៅកាន់ក្មួយដោយទឹកមុខក្រៀមក្រំ
<< ជីមីន មករកយាយមកចៅ >> លោកយាយខំប្រឹងនិយាយដោយសម្លេងខ្សាវៗ

<< តើលោកយាយកើតអីហេតុអីបានជាអញ្ចឹង ព្រឹកមិញលោកយាយធម្មតាតើ...ហុឹកៗ>>
<<យាយមិនអីទេចៅកុំយំណា!ជីមីនឆ្លាត ពេលអត់ពីយាយទៅត្រូវស្តាប់បង្គាប់អ្នកមីងណា>>
<<លោកយាយចង់ទៅណា នេះលិខិតសរសើរចៅខំប្រឹងណាស់ដើម្បីយកវាមកឲ្យលោកយាយហេតុអីមិននៅអបអរចៅ បន្តិចទៀតចៅរីកចម្រើនហើយអាចឲ្យលោកយាយរស់នៅយ៉ាងសុខស្រួលហើយលោកយាយទ្រាំបន្តិចទៅចៅយកលោកយាយទៅពេទ្យណា >>

<<មីនៗ ចាំសម្តីយាយទុកណាចៅ នៅលើលោកនេះគ្មានអ្វិឋិតថេរទេ កើតចាស់ ឈឺស្លាប់វាជារឿងគេចមិនផុតទេចៅ>>
<<តែចៅមិនទាន់បានសងគុណលោកយាយទេ ចៅចង់ឲ្យលោកយាយរស់នៅដោយក្តីសុខហើយស្រួលជាងនេះ បន្តិចទៀតចៅធ្វើបានហើយ>>
<< យាយសុំទោសដែលនៅក្បែរចៅមិនបាន ប៉ុន្តែយាយនឹងតាមមើលចៅដ៍ពូកែររបស់យាយពីចម្ងាយណា តែចៅសន្យានឹងយាយមកថាត្រូវតស៊ូ មិនអាចចុះចាញ់ទេណាចៅ ចៅត្រូវអភ័យទោសឲ្យគ្រប់គ្នាដែលធ្វើខុស រស់នៅដោយភាពមិនចងគំនុំចៅនឹងល្អបំផុតសន្យាណាចៅ>> លោកយាយនិយាយរួចក៌ទម្លាក់ដៃចុះ

<< លោកយាយ.......>>
<< អ្នកម៉ាក់...ហុឹកៗ...ម៉ាក់ហត់ហើយម៉ាក់សម្រាកចុះ..>>
<<អ្នកមីងនេះមិនពិតទេមែនទេ?>>
<<ជីមីនបានហើយកូន ឲ្យលោកយាយឯងទៅដោយស្ងប់ចិត្តចុះណា>>

ពីរថ្ងៃក្រោយមកពិធីបុណ្យរបស់លោកយាយក៌ត្រូវបានបញ្ចប់ ជីមីនក៌រៀបចំខ្លួនទៅរៀនតាមធម្មតាអ្វីដែលមិនធម្មតានោះគឺអារម្មណ៍របស់គេ

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now