Note : **ម្តងហើយម្តងទៀតលោកនៅតែបំផ្លាញជីវិតរបស់ខ្ញុំដដែល**
ដូចពាក្យគេថាមែន ពេលវាលាមានតម្លៃណាស់ យើងរងចាំពេលវេលាប៉ុន្តែពេលវេលាមិនរងចាំយើងទេបើមិនធ្វើអ្វីដែលខ្លួនប៉ងឲ្យរួចនោះពេលអស់នាទីវានឹងកន្លងផុតទៅមិនផ្តល់ឱកាសឲ្យអ្នកម្តងទៀតទេ អស់រយៈពេល10ខែកន្លងផុតទៅជីវិតរបស់ជីមីនមិនបានប្រសើរឡើងទេគេមិនត្រូវបានថេយ៍ធ្វើបាបដូចមុនទេប៉ុន្តែគេត្រូវរងនៅអារម្មណ៍មួយដែលគ្មានសុវត្ថិភាពគេត្រូវពីរនាក់ម្តាយកូននោះធ្វើបាបរាល់ថ្ងៃឥឡូវនេះគេនៅមានបន្ទុកពរពោះកូនទីពីរដែលជិតគ្រប់ថ្ងៃកើតទៅហើយ យប់មួយនោះមានភ្លៀងធ្លាក់ជោកជាំខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំងក្លា ម្តាយវ័យក្មេងកំសត់ត្រូវប្តីទុកឲ្យគេងម្នាក់ឯងក៌ងើបមកអង្គុយអោបពោះរបស់ខ្លួនជាប់<<កូនយ៉ាងមិចហើយ?ម៉ាក់ដឹងថាកូនខ្លាចកូនកុំរើណាកូនណានៅឲ្យស្ងៀមម៉ាក់ការពារកូនហើយ>>
ផាំងៗ***
<<អាយយយយ......>> ស្នូរសម្លេងរន្ទះបាញ់លាន់ឮយ៉ាងខ្លាំងធ្វើឲ្យជីមីនស្រែកសឹងតែភ្លាត់សម្លេងទៅហើយ នៅពេលនោះភ្លើងក៌ចាប់ផ្តើមដាច់ ជីមីនគេភ័យណាស់គេបានលូនចូលទៅក្នុងកន្លៀតតុតូចមួយដើម្បីការពារខ្លួនពីភាពភ័យខ្លាច<<ថេយ៉ុងហុឹកៗ...លោកនៅឯណាទៅមករកខ្ញុំបន្តិចមកខ្ញុំខ្លាចខ្លាំងណាស់....អួយ>> ពេលនោះមិនដឹងយ៉ាងមិចសុខៗជីមីនក៌ចេញទឹកថ្លាម្យ៉ាងហូរមកយ៉ាងច្រើនហើយគេចាប់ផ្តើមឈឺពោះ
<<អូយយយ....ជួយខ្ញុំ...ផង..ជួយ....ជួយផង..ឈឺណាស់ជួយ...>> ដោយសារតែមេឃភ្លៀងខ្លាំងហើយអ្នកផ្ទះក៌សម្រាន្តលក់អស់ជីមីនមិនដឹងទៅរកជំនួយមកពីណាគេប្រឹងដើរយ៉ាងពិបាកទាញកាបូបចុះមកខាងក្រោមពេលនោះគេដើរទាំងត្រដាប់ត្រដួសបំផុតដោយសារតែវាងងឹតហើយយប់ក៌ជ្រៅជីមីនដើរកាត់ភ្លៀងរលឹមយំផងស្រែកឈឺពោះផងរហូតដល់គេដើរបានផុតឆ្ងាយពីផ្ទះទើបមានតាក់ស៊ីជិះកាត់គេក៌ហៅមកជិះតម្រង់ទៅពេទ្យ
<<លោកៗយ៉ាងមិចហើយ?>> អ្នកបើកតាក់ស៊ី
<<ជួយខ្ញុំផងអ៊ំប្រុសខ្ញុំឈឺពោះខ្លាំងណាស់>>
<< ម៉ោះចាំខ្ញុំជួយ >> អ្នកបើកតាក់ស៊ីប្រញ៉ាប់ប្រញ៉ាលចុះមកជួយគ្រាជីមីនយកទៅពេទ្យ
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasíaដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់