រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep : 10

121 13 6
                                    

Note : **ខ្ញុំនឹងធ្វើឲ្យលោកដឹងថាទោះគ្មានលោកក៌ខ្ញុំអាចរស់បានដែរ**
  
      មួយរយៈក្រោយមកវិធីបុណ្យសពនិងបុណ្យប្រាំពីរថ្ងៃរបស់ថេមីនក៏បានបញ្ចប់ទៅយ៉ាងរលូនថ្ងៃថ្មីៗក៏ថ្មី។ប៉ុន្តែចិត្តម្ដាយនៅតែដូចដើម។នៅតែនឹករលឹកដល់កូនជាទីស្រឡាញ់ជានិច្ច។ឈានរហូតទៅដល់បុណ្យ 100 ថ្ងៃក៏បានបញ្ចប់ម្ដងទៀត។ក្រៅពីបុណ្យ 100 ថ្ងៃបញ្ចប់ជីមីនក៏បានទៅរកថេយ៉ុង តែមុននឹងទៅរកថេយ៉ុងគេបានទៅនិយាយជាមួយអ្នកស្រីម៉ារ៉ាជាមុនសិន។
<<អ្នកម៉ាក់ខ្ញុំមានរឿងចង់និយាយជាមួយអ្នកម៉ាក់>>
<<មានរឿងអីទៅកូនឆាប់និយាយមក>>
<<ខ្ញុំចង់លែងលះជាមួយថេយ៉ុងតើអ្នកម៉ាក់គិតយ៉ាងម៉េចដែរ>>

<<ហេតុអីទៅកូននេះកូនពិតច្បាស់ហើយមែនទេ>>
<<ខ្ញុំគិតច្បាស់ហើយខ្ញុំមិនអាចទ្រាំរស់នៅជាមួយនឹងគេបានទៀតទេរយៈពេល 10 ឆ្នាំហើយខ្ញុំឃើញក្តីសុខអ្វីបន្តិចសោះថ្ងៃនេះមានអារម្មណ៍ថាខ្ញុំកំពុងតែស្រឡាញ់គេម្នាក់ឯងទាំងដែលគេព្យាយាមបំផ្លាញជីវិតខ្ញុំ។>>
<<បើកូនជ្រើសរើសបែបនេះហើយម៉ាក់ក៏មិនហ៊ានប្រកែកដែរ។រូបហ្នឹងហើយក្មេងក្តីសុខកូនជ្រើសរើសផ្លូវដើររបស់កូនចុះ។>>
<<ខ្ញុំអរគុណអ្នកច្រើនហើយដែលយល់ពីខ្ញុំកន្លងមកហើយក៏មានតែអ្នកម៉ាក់ដែរ ដែលចាំការពារមើលថែខ្ញុំនោះ>>
<<ត្រូវចាំទុកណាម៉ាក់ទុកឯងដូចកូនបង្កើតមិនថាថ្ងៃមុខឬថ្ងៃក្រោយទៅជាយ៉ាងណាម៉ាក់នៅចាំស្វាគមន៍ឯងជានិច្ច។>>
<<ខ្ញុំអរគុណអ្នកម៉ាក់ហើយខ្ញុំស្រឡាញ់ម៉ាក់>> ជីមីន បានយំអត់ម្ដាយក្មេក

    បន្ទាប់ពីសន្ទនាជាមួយនឹងគ្នាចប់ជីមីនក៏បានដើរចេញមកខាងក្រៅតម្រង់ទៅបន្ទប់របស់ថេយ៉ុង។ប៉ុន្តែនៅតាមផ្លូវដែលដើរទៅបន្ទប់របស់គេនោះ។ជីមីនបានជួបម្ដាយកូនទាំងពីរនាក់នោះនៅនឹងកាំជណ្ដើរ។
<<កំពុងតែទៅណាហ្នឹងមើលទៅមុខស្រពោនម្ល៉េះ>> ម៉ារ៉ូបានសួរទៅកាន់គេ
<<ខ្ញុំទៅរកប្ដីរបស់ខ្ញុំអ្នកស្រីមានការអីដែរទេបើគ្មានទេក៏ជិះចេញពីផ្លូវរបស់ខ្ញុំទៅ។>> ជីមីនថាឲ្យគេផាំងៗមិនខ្លាចបន្តិចសោះ
<<ឥឡូវនេះដូចជាឡើងដៃណាស់ណ៎។>> ហ្វាយ៉ា
<<បងមិនមានអីដែលត្រូវខ្លាចត្រូវកាលពីខ្ញុំដែររួមបំផ្លាញខ្ញុំច្រើនពេកហើយ។>> ជីមីន

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now