រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep : 11

164 12 11
                                    

Note: **មិនថាមានរឿងអីក៌ដោយខ្ញុំនៅក្បែរលោកជានិច្ច**
   
     បន្ទាប់ពីញ៉ាំអាហាររួចជុងគុកបានជួនជីមីនមកទិញសំលៀកបំពាក់មួយចំនួននៅហាងមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ។ដើរមកដល់ហាងខោអាវមួយជុងគុកក៏បានបញ្ជាឲ្យជីមីនចូលទៅទិញប៉ុន្តែជីមីនហាក់ដូចជាខ្លាចចិត្តមិនចង់ហ៊ានចូលទៅសោះ។
     
<<តើលោកអាចរកហាងដែលធូរថ្លៃជាងនេះបានទេ។អីវ៉ាន់នៅទីនេះមើលទៅថ្លៃៗណាស់។>>
<<ខ្ញុំឱ្យលោកចូលក៏ចូលតាមខ្ញុំប្រាប់ទៅ។ខ្ញុំជាអ្នកចេញលុយតើភ័យធ្វើអី>>
<<លោកជាអ្នកចេញលុយខ្ញុំដឹងប៉ុន្តែខ្ញុំក៏ជាអ្នករកលុយមកសងលោកវិញដែរ>>
<<អញ្ចឹងសម្រេចថាចូលឬមិនចូល?>>
<<មិនចូលទេទៅហាងផ្សេងវិញទៅ។>>
<<បើមិនចូលអញ្ចឹងតោះទៅផ្ទះ>>
<<អេទៅផ្ទះធ្វើអី? មិនទាន់បានទិញខោអាវផង>>
<<ចុះឱ្យចូលហើយម៉េចក៏មិនចូល?>>
<<អេប្រាប់ហើយតើថារបស់នៅទីនេះវាថ្លៃ។ខ្ញុំប្រាប់ឲ្យទៅកន្លែងផ្សេងមិនបានឲ្យទៅផ្ទះឯណា>>
<<បើថ្លៃក៏មិនបាច់ទិញព្រោះទីនេះគ្មានកន្លែងមកទេទីនេះហើយដែលសមរម្យជាងគេបើមិនចូលទៀតមានតែទៅផ្ទះ។>>
<<អើៗចូលក៏បានពិបាកនិយាយគ្នាដល់ហើយ។>>

     ជីមីនក៏បានដើរចូលទៅក្នុងហាងទាំងចិត្តមិនចង់ហើយអ្នកដែលធ្វើការនៅទីនោះក៏បានស្វាគមន៍គេយ៉ាងកក់ក្តៅបំផុត។ជុងគុកបញ្ជាឲ្យជីមីនដើរមើលសំលៀកបំពាក់ដែលគេពេញចិត្តរួចក៏យកទៅឲ្យបុគ្គលិកគិតលុយ។ហើយជីមីនក៏បានដើរតាមជុងគុកប្រាប់មែន។គេរើសយកខោអាវជាច្រើនព្រោះក្នុងចិត្តចង់ធ្វើបាបជុងគុក គេរើសបណ្ដើរគិតក្នុងចិត្តបណ្ដើរ
<<ពូកែចិត្តទូលំដែកទូលាយមែនទេខ្ញុំធ្វើឲ្យលោកដឹងដៃម្ដងចាំមើលមានលុយឱ្យគេដែរអត់ ? ខ្ញុំរើសឲ្យអស់អស់ពីហាងតែម្ដងចាំមើលទៅអាប៉ិមុខងាប់>>

<<កំពុងតែគិតអីហេតុអីក៏មិនរើសទៅ>> ជុងគុកសួរនៅពេលដែលឃើញជាមានឈរធ្មឹងសម្លឹងមើលមកខ្លួន។
<<មិនបានគិតអីទេ>> ជីមីនឆ្លើយបញ្ឆិត បញ្ឆិត
<<មិនបាច់កុហកទេព្រោះខ្ញុំមើលចិត្តលោកដឹង>>
<<មិនដឹងហើយសួរធ្វើអី?>>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now