រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep : 08

129 15 6
                                    

Note: **លោកសម្លាប់ខ្ញុំៗមិនថាទេ ប៉ុន្តែលោកបានសម្លាប់ដំណក់ឈាមរបស់លោកហើយដឹងទេ?**

     បន្ទាប់ពីរឿងទឹកសាប៊ូនោះត្រូវគេចោទជីមីនក៌ព្រមទទួលទាំងខ្លួនមិនបានធ្វើ ទទួលរួចគេក៌ដើរត្រឡប់មកបន្ទប់របស់គេវិញហើយថេយ៍ក៌បានដើរចូលមកតាមចាប់ទាញដៃរបស់គេមួយទំហឹង
<< អួយខ្ញុំឈឺណា....លែងខ្ញុំទៅលែង>>
<<យើងសែនស្អប់ឯងណាស់ដឹងដែរទេ?>>
<<លោកមិនប្រាប់ក៌ខ្ញុំដឹងដែរ ថេយ៍លោកអាចផ្តល់ក្តីសុខឲ្យខ្ញុំបន្តិចបាទេ?>>
<<យើងនេះហេ៎ត្រូវផ្តល់ក្តីសុខឲ្យឯងនេះ ដេកចាំទៅអាមនុស្សសម្រាម>>
<<នេះលោកចង់ធ្វើអីនឹង?>> ជីមីនសួរបន្ទាប់ពីថេយ៍បានដើរចូលមកជិតគេកាន់តែកៀកទៅៗ ឌឹប...

<<អួយ...ហុឹកៗ....អួយជួយផង>> ជីមីនដើរថយក្រោយគេចពីថេយ៍រហូតរអិលជើងអុកគូទបុកនឹងជ្រុងតុចំពោះធ្វើឲ្យគេធ្លាក់ឈាមមកយ៉ាងច្រើនកាត់ជើង
<<ជីមីនៗ....ជីមីនឯងយ៉ាងមិចហើយ>>
<<ខ្ញុំៗ...ខ្ញុំឈឺខ្លាំងណាស់...ហុឹកៗ...ចុកខ្លាំងណាស់កូនៗខ្ញុំកូន>> ថេយ៍មិននិយាយអ្វីច្រើនក៌បីជីមីនចុះមកខាងក្រោមសំដៅទៅមន្ទីរពេទ្យ
 
     ថេយ៍ភ័យខុសធម្មតាបន្ទាប់ពីបានឃើញឈាមដែលហូរចេញមកពីកន្លៀតជើងរបស់ជីមីន ពេលមកដល់មន្ទីរពេទ្យ អ្នក/លោកគ្រូពេទ្យបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ហើយថេយ៍ក៌បានខលទៅរកម្តាយរបស់គេដើម្បីប្រាប់អីពីរឿងនេះ គ្រាន់តែឮភ្លាមម៉ាក់របស់គេក៌ស្ទុះមកដលភ្លែតយ៉ាងរហ័ស
<<ឯណាជីមីនតើគេយ៉ាងម៉េចហើយ?>> ម៉ារ៉ាស្រែកសួរទៅកាន់កូនប្រុសរបស់ខ្លួន
<<គេកំពុងតែសម្រាប់ព្យាបាលនៅខាងក្នុង>> ថេយ៍
<<តើឯងធ្វើឆ្កួតស្អីហ្នឹង អ្នកគ្រូពេទ្យប្រាប់ថាយ៉ាងម៉េច>>
<<អ្នកគ្រូពេទ្យមិនទាន់ចេញមកវិញទេម៉ាក់។ឱ្យខ្ញុំសុំទោសផង។>>
<<ឯងសុំទោសរួចបានអីមកវិញបើសិនជាគេមានរឿងអីកើតឡើងម៉ាក់មិនលើកលែងឲ្យឯងជាដាច់ខាត។>>
 
     ម៉ារ៉ាកំពុងតែស្ដីបន្ទោសឲ្យកូនប្រុសរបស់ខ្លួនស្រាប់តែអ្នកគ្រូពេទ្យដើរចេញមកហើយនិយាយរឿងដល់សោកសៅមួយប្រាប់ទៅកាន់ពួកគេទាំងពីរ
<<អ្នកគ្រូពេទ្យកូនប្រសាររបស់ខ្ញុំយ៉ាងម៉េចហើយ>>ម៉ារ៉ាសួរមុនពេលដែលអ្នកគ្រូពេទ្យនិយាយ
<<សុំទោសផងអ្នកស្រីខ្ញុំខំប្រឹងអស់ពីសមត្ថភាពហើយ។>> អ្នកគ្រូពេទ្យ
<<អានេះបានន័យថាយ៉ាងម៉េចអ្នកគ្រូពេទ្យខ្ញុំមិនយល់ទេ>> ថេយ៍
<<លោកធ្វើមិនដឹងឬក៏ធ្វើល្ងង់ប្រពន្ធរបស់លោកកូនបាត់ទៅហើយ។នេះមកពីយកគេមកមន្ទីរពេទ្យយឺតយ៉ាវពេក។ទើបជួយមិនទាន់។ខ្ញុំសុំទោសផង។ខ្ញុំលាហើយ។>>គ្រូពេទ្យថារួចក៏ដើរចេញទៅបាត់

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now