Ep : 26

103 14 1
                                    

បន្ទាប់ពីចេញពីមន្ទីរពេទ្យមកជីមីនហាក់ដូចព្រលឹងមិននៅក្នុងខ្លួនសោះ។គេចេះតែអង្គុយភ្លឹកៗកណ្ដោចកណ្ដែងគិតតែម្នាក់ឯងនៅក្រោមដើមឈើខាងក្រោយភូមិគ្រឹះរបស់ថេយ៉ុង ខណៈពេលនោះថេយ៉ុងក៏បានឈរមើលគេពីចម្ងាយ រួចម៉ែដោះក៏បានដើរចូលមក

<<អ្នកប្រុសកំពុងតែមើលអីហ្នឹង ហេតុអីបានជាមកឈរនៅទីនេះ>> ម៉ែដោះដើរមកសួរ

<<គេកំពុងតែគិតអីទៅហេតុអីបានជាទឹកមុខរបស់គេហាក់ដូចជាមិនសប្បាយចិត្តទៅអញ្ចឹង។>>

<<រឿងនេះម៉ែមិនចង់លូកមាត់ទេ។ប៉ុន្តែបើអ្នកប្រុសសង្កេតឲ្យច្បាស់អ្នកប្រុសប្រាកដជាយល់>>

<<តើគេអស់អារម្មណ៍ស្រលាញ់ខ្ញុំហើយមែនទេម៉ែដោះមើលទៅគេហាក់ដូចជាបារម្ភពីចុងគុកណាស់>>

<<ស្នេហាមិនអាចបង្ខំបានទេហើយស្នេហាក៏មិនអាចឃាត់ឃាំងបានដែរ។បេះដូងរបស់គេចិត្តរបស់គេយើងមើលមិនដឹងយើងហាមមិនបាន។>>

<<តើខ្ញុំគួរធ្វើយ៉ាងណា?តើខ្ញុំត្រូវលះបង់មនុស្សជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅគេមែនទេ។>>

<<បើអញ្ចឹងអ្នកប្រុសសាកគិតទៅមើលបើសិនជាអ្នកប្រុសឃើញមនុស្សដែលអ្នកប្រុសស្រឡាញ់មានក្តីសុខតើអ្នកប្រុសមានក្តីសុខដែរឬទេ>>

<<ឱ្យតែគេសប្បាយចិត្តមិនថាត្រូវធ្វើអ្វីក៏ខ្ញុំអាចធ្វើបានដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់។>>

<<ស្នេហាគឺជាការលះបង់ប៉ុន្តែពេលខ្លះយើងមិនចាំបាច់លះបង់ពេលក៏បាន។អ្វីដែលសំខាន់មួយទៀតនោះគឺលះបង់ត្រូវតែមើលកាលៈទេសៈយើងអាចយកខ្លួនគេបាន។ប៉ុន្តែបេះដូងហើយនិងចិត្តរបស់គេមិនបានឲ្យមកយើងទេ។>>

<<បើអញ្ចឹងមានន័យថាខ្ញុំទៅបោះបង់គេហើយមែនទេខ្ញុំត្រូវប្រគល់គេឲ្យទៅអ្នកដទៃ។>>

<<គេមិនមែនជាអ្នកដទៃទេប៉ុន្តែគេគឺជាមនុស្សដែលអ្នកប្រុសមីនស្រឡាញ់ហើយក៏នៅជាមួយមានក្តីសុខបំផុត។>>

<<តើម៉ែដោះគាំទ្រគេទាំងពីរនាក់នោះមែនទេសុខចិត្តឃើញខ្ញុំឈឺចាប់បែបនេះមែនទេ>>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now