Ep : 20

95 11 0
                                    

បន្ទាប់ពីបរិភោគអាហារពេលព្រឹករួចថេយ៉ុងក៏បានចេញទៅធ្វើការជាមួយមនុស្សជំនិតរបស់ខ្លួនបាត់ទៅ។គ្រាន់តែគេចេញទៅផុតជីមីនក៏ចុះមកពីបន្ទប់របស់គេតម្រង់មកតុអាហារ។
<<អ្នកប្រុសមានរឿងអ្វីលាក់បានដែរទេ>> ម៉ែដោះបានចោទសួរទៅកាន់ជីមីនបន្ទាប់ពីគេដាក់គួចអង្គុយនៅលើតុ
<<គ្មានទេម៉ែដោះហេតុអីក៏សួរខ្ញុំបែបនេះ>> ជីមីនឆ្លើយតបទាំងមុខស្ងួត
<<ម៉ែដោះមើលទៅអ្នកប្រុសហាក់ដូចជាខុសប្លែកពីមុនឆ្ងាយណាស់>>
<<តើខ្ញុំខុសប្លែកត្រង់ណាទៅខ្ញុំនៅតែដដែលមិនបានផ្លាស់ប្ដូរទៅណានោះទេ។>>

<<តើអ្នកប្រុសស្រលាញ់អ្នកប្រុសគុកម្នាក់នោះមែនទេប្រាប់ម៉ែដោះបានទេ។>>
<<ខ្ញុំ....គឺខ្ញុំមិនដឹងត្រូវប្រាប់បែបណាឲ្យសមទេ>>
<<នឹកគេដែរទេ>>
<<គឺនឹកខ្លាំងណាស់នឹកចង់ស្លាប់ទៅហើយបែកមួយថ្ងៃដូចបែកមួយជីវិត>>
<<នេះហើយដែលអ្នកប្រុសស្រឡាញ់គេទទួលស្គាល់ការពិតហើយធ្វើតាមបេះដូងខ្លួនឯងទៅអ្នកប្រុសទោះខ្ញុំចង់ឲ្យអ្នកប្រុសនិងអ្នកប្រុសរបស់ខ្ញុំស្រឡាញ់គ្នាប៉ុន្តែខ្ញុំមិនចង់ឃើញអ្នកណាម្នាក់ក្បត់ការពិតនៃបេះដូងខ្លួនឯងទេ។>>
<<ប៉ុន្តែខ្ញុំឥឡូវនេះគឺជាប្រពន្ធរបស់ថេយ៉ុង។ខ្ញុំមិនអាចសូម្បីតែគិតថានឹងក្បត់គេ។>>
<<ថ្ងៃនោះបានលែងលះគ្នាហើយមិនអញ្ចឹងមែនទេអ្នកប្រុសទោះបីគាត់ហៅគេសន្យានោះចោល។ប៉ុន្តែមេដៃគឺបានផ្ដិតរួចទៅហើយ។>>
<<តើខ្ញុំអាចមានសិទ្ធិទាមទារសិទ្ធិសេរីភាពរបស់ខ្ញុំបានទេហាក់ដូចជាមិនអាចទៅរួច។>>
<<ឲ្យតែអ្នកប្រុសព្រមទទួលស្គាល់ការពិតម៉ែដោះច្បាស់ណាស់នឹងជួយអ្នកប្រុសឲ្យបាន។>>
<<ខ្ញុំអរគុណម៉ែដោះច្រើនហើយដែលយល់ពីខ្ញុំ។>>
<<មិនអីទេព្រោះម៉ែក៏ធ្លាប់ជួបរឿងបែបនេះដែរឆាប់ញ៉ាំបាយទៅបើអស់កម្លាំងក៏ឡើងទៅគេងវិញចុះ។>>

ជីមីនបានញ៉ាំបាយទាំងក្រៀមក្រំហាក់ដូចជាមិនសប្បាយក្នុងចិត្តសោះ។គេក៏មិនយល់ដែរថាអារម្មណ៍គេត្រូវការអ្វីឲ្យប្រាកដ។គេដឹងត្រឹមថាឥឡូវនេះគេចង់ជួបជុងគុកខ្លាំងណាស់។ពីរថ្ងៃក្រោយមកប៉ុន្មានថ្ងៃនេះចូលគុកមិនបានត្រឡប់មកផ្ទះវិញទេគឺគេងនៅកន្លែងធ្វើការដោយសារតែពេលនេះផ្ទះរបស់គេហាក់ដូចជាបាត់អ្វីម្យ៉ាងដែលសំខាន់នៅក្នុងជីវិតរបស់គេ។ថ្ងៃនេះគេឈានជើងចូលមកក្នុងផ្ទះដែលធ្វើឲ្យគ្រប់គ្នាដែលនៅរង់ចាំគេឯផ្ទះភ្ញាក់ផ្អើលជាខ្លាំង។រួចក៏បានសួរទៅកាន់គេទាំងរឿងឆ្ងល់ថា

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now