ថ្ងៃថ្មីក៏បានមកដល់ គ្នាគឺជាពេលវេលាដែលជីមីនត្រូវតែចាកចេញពីផ្ទះដ៏ធំសឹមស្កៃមួយនេះ។គ្រប់គ្នាមកជូនដំណើរជីមាននៅឯមុខផ្ទះ ប៉ុន្តែជុងគុកមិនបានមកចូលរួមជាមួយនោះទេគឺគេសុខចិត្តលួចមើលពីខាងលើផ្ទះមិនហ៊ានព្រិចភ្នែកសូម្បីតែបន្តិចព្រោះខ្លាចមិនឃើញដំណើរចាកចេញរបស់ជីមីនគ្រប់គ្នានៅឈរនិយាយជាមួយជីមីនរហូតដល់ថេយ៉ុងបើកឡានមកឈប់ចំពីមុខពួកគេ។មិនទាន់បានឡើងឡានផងម៉ែដោះសារ៉េសារ៉ាក៏បានយំ
<<ជីមីនឆាប់ឡើងឡានទៅកុំឱ្យយូរជាងនេះអី>> ថេយ៉ុងបានដាស់តឿនជីមីននៅពេលដែលឃើញគេឈរធ្មឹងដូចជារកអ្វីមួយ
<<ចាំបន្តិចបានទេ>>
<<តើអូនកំពុងតែរកមើលអ្វីឆាប់ចូលឡានទៅ>>
<<អ្នកប្រុសកុំទៅអីបានទេ ខ្ញុំហាក់ដូចជាមិនទម្លាប់រស់នៅគ្មានអ្នកប្រុសសោះ។>> ម៉ែដោះ
<<ធ្វើឱ្យដូចការពីមុនទៅម៉ែដោះពីមុនរស់នៅគ្មានខ្ញុំបានឥឡូវរស់នៅគ្មានខ្ញុំទៀតក៏បាន។>>
<<វាមិនងាយស្រួលដូចអ្នកប្រុសគិតទេមនុស្សធ្លាប់តែឃើញគ្នារាល់ថ្ងៃប្រែជាបាត់មុខគ្នាបែបនេះ>>
<<កុំបារម្ភអីខ្ញុំនឹងមកលេងអ្នកទាំងអស់គ្នា។បងរ៉េបងរ៉ាជួយធ្វើកិច្ចការផ្ទះរបស់ផងកុំឱ្យគាត់ធ្វើម្នាក់ឯងព្រោះគាត់ចាស់ហើយកម្លាំងក៏ចុះខ្សោយដែរ។>>
<<ចាសអ្នកប្រុសខ្ញុំដឹងហើយ>> សារ៉េសារ៉ា<<អ្នកប្រុសសុំធ្វើដំណើរដោយសុវត្ថិភាព>> អានរីន
<<ចៅហ្វាយរបស់ឯងទៅណាហើយពិតជាគ្មានសុជីវធម៌មែន។មិនមកលាដំណើរគ្នាសោះ។>> ថេយ៍បានសួរទៅកាន់អានរីន
<<ចៅហ្វាយរបស់ខ្ញុំនៅធ្វើការនៅខាងលើគាត់គ្មានពេលចុះមកខាងក្រោមទេគាត់ឲ្យខ្ញុំមកជូនដំណើរជំនួស។>>
<<រវល់ធ្វើការឬក៏មិនចង់មកមើលគេចាកចេញ>>
<<វាជារឿងរបស់ចៅហ្វាយខ្ញុំលោកចង់ដឹងធ្វើអី>>
<<យើងមិនបានចង់ដឹងយើងគ្រាន់តែចង់ប្រាប់ថាឲ្យមានសុជីវធម៌ខ្លះផង។>>
<<មិនបាច់ប្រាប់ក៏ចៅហ្វាយរបស់ខ្ញុំមានសុជីវៈធម៌តាំងពីដើមមកហើយ។>>
<<កាន់ជើងចៅហ្វាយឯងណាស់ណ៎។បែបនេះហើយទើបចៅហ្វាយឯងស្រឡាញ់ឯង>>
<<ខ្ញុំមិនបានកាន់ជើងប៉ុន្តែវាជាធម្មជាតិរបស់ខ្ញុំ។ហើយក៏ជាធម្មជាតិរបស់ចៅហ្វាយខ្ញុំដែលមិនធ្លាប់មើលងាយមនុស្សពីមុនមក។>>
<<ចៅហ្វាយរបស់ឯងល្អយ៉ាងនេះអញ្ចឹងតើបានជាគេរត់ចោល>>
<<មនុស្សដែលរត់ចោលគឺសុទ្ធជាមនុស្សដែលខ្វាក់ភ្នែកចោលដុំពេជ្រទៅដុំរើសថ្ម>>
<<បានហើយឈប់ទាស់ទែងគ្នាទៅបានទេឆាប់ត្រឡប់ទៅវិញទៅ>> ជីមីនបាននិយាយកាត់ចង្វាក់
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់