Note : * អាពាហ៍ពិពាហ៍មួយនេះពោលពេញទៅដោយការចងអាឃាត*
ថ្ងៃនេះជាថ្ងៃថ្មីមើលទៅផ្ទៃមេឃស្រស់ស្អាតហាក់ដូចជាគ្មានពពកខ្មៅបាំងបិទអ្វីឡើយ ហើយថ្ងៃនេះក៌ជាថ្ងៃដែលជីមីនបានគ្រងឈុតរៀបការជាលើកដំបូងដែរ
<< មួយនេះដូចជាមិនសមទេ >> ថេយ៉ុងនិយាយទៅកាន់អនាគតប្រពន្ធដែលកំពុងគ្រងឈុតរៀបការ
<< នេះច្រើនរ៉ូបហើយលោកមិនត្រូវចិត្តសោះឬយ៉ាងមិចខ្ញុំហត់នឹងប្តូរណាស់ >>
<< ឯងហត់នឹងប្តូរក៌រើសតាមឯងចង់បានទៅ >>
<< ហេតុអីយូហើយលោកមិននិយាយ? >>
<< ព្រោះឯងមិនបានសួរ >>
<< បានហើយ នេះអ្នកនាងខ្ញុំយកអាមួយនេះ >> ជីមីនបានហុចរ៉ូបឲ្យទៅបុគ្គលិក
បន្ទាប់ពីរៀបចំរួចពួកគេក៌ចេញមកខាងក្រៅ ជីមីនក៌សុំឲ្យថេយ៉ុងជូនគេត្រឡប់មកផ្ទះហើយថេយ៉ុងក៌ធ្វើតាមដោយមិនប្រកែកមួយម៉ាត់វាហាក់ដូចជាខុសប្លែកពីរាល់ដង ជូនជីមីនមកដល់ផ្ទះហើយគេក៌បើកចេញទៅវិញទៅ
<< អ្នកមីងខ្ញុំមកវិញហើយ! ....>> ជីមីនគាំងនៅមួយកន្លែងនៅពេលដែលគេឃើញមនុស្សស្រីមានវ័យស្រករមីងរបស់គេអង្គុយទល់មុខមីងរបស់គេដៀយសម្លៀកបំពាក់ថ្លៃមើលទៅអ្នកមានទ្រព្យខ្ពង់ខ្ពស់ណាស់ហើយមើលទៅ
**អ្នកមីងទៅមានមិត្តអ្នកមានមកពីណា**សំណួរនេះផុសក្នុងខួរក្បាលរបស់ជីមីន
<< ជីមីនមែនទេ? >> ស្រ្តីស្រស់ស្អាតរូបនេះបាននិយាយទៅកាន់គេ
<< បាទៗ គឺខ្ញុំ >> ជីមីនភ្ញាក់ពីភ្នលឹកបន្ទាប់ពីបានឮសំណួរមួយនេះចេញមក
<< ជីមីនហា៎ អង្គុយចុះមកកូន >> ភីម៉ារ៉ាដើរមកដឹកដៃក្មួយទៅអង្គុយចុះ
<< មិនបាច់ភ័យទេ ខ្ញុំជាម្តាយរបស់ថេយ៍ មើលទៅឯងស្រស់ស្អាតខ្លាំងណាស់ ខ្ញុំឈ្មោះ ម៉ារ៉ា យ៉ាហ្គា >>
<< បាទអ្នកស្រី អ្នកស្រីមកយូហើយមែនទេ? >>
<< មកដល់យូគ្រាន់បើដែរហើយ មកពីលោររ៉ូបមែនទេនឹង? >>
<< បាទ អ្នកស្រីមានអីនិយាយជាមួយខ្ញុំដែរមែនទេ អាចនិយាយបាន >>
<< ខ្ញុំគ្មានអីទេ គ្រាន់តែចង់មកមើលឲ្យស្គាល់ហើយពេលនេះក៌បានស្គាល់ហើយ >>
<< អរគុណអ្នកស្រីហើយដែលមិនរើសអើងគ្រួសាររបស់ខ្ញុំ >>
<< មិនអីទេ ចុងក្រោយឯងក៌ត្រូវក្លាយជាកូនប្រសារយើងហៅម៉ាក់ទៅឲ្យស្និត >>
<< ប៉ុន្តែខ្ញុំ....>>
<< មិនបាច់តែស្ករអីទេ ឲ្យហៅហើយក៌ហៅចុះ ម៉ាក់ទៅវិញហើយណា >>
<< បាទអ្នកម៉ាក់ >>
<< ប្រយ័ត្នផងអ្នកស្រី >> ភីម៉ារ៉ានិយាយទៅកានគាត់រួចគាត់ក៌ដើរចេញទៅបាត់ទៅ
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasíaដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់
