ជីមីននឹងជុងគុកគេនៅតែអង្គុយនិយាយពីរអារម្មណ៍របស់ពួកគេទាំងពី។
<<ខ្ញុំមិនចង់ឃើញលោកបែបនេះទេព្រោះថ្ងៃណាមួយខ្ញុំនឹងចាកចេញពីលោក>>
<<ជីមីនតើលោកត្រូវតែទៅមែនទេ?>>
<<ខ្ញុំមិនចង់ឲ្យលោកមកលំបាកដោយសារខ្ញុំលើសនេះទេដឹងទេ>>
<<ប៉ុន្តែរឿងលំបាកទាំងនោះខ្ញុំពេញចិត្តនឹងធ្វើ>>
<<ប៉ុន្តែខ្ញុំមិនពេញចិត្តនឹងទទួលនោះទេ>>
<<ហេតុអ្វីលោកទទួលយកគេបានបែរជាទទួលខ្ញុំមិនបាន?>>
<<ដោយសារតែគេជាមនុស្សដែលខ្ញុំស្រឡាញ់>> មួយម៉ាត់នៃពាក្យសម្តីរបស់ជីមីនប្រៀបដូចជាកាំបិតហោះមកទម្លុះបេះដូងរបស់ជុងគុកអញ្ចឹង។ពេលលាងរបួសឲ្យជុងគុកនឹងនិយាយជាមួយគេរួចជីមីនក៌បានដើរទៅបន្ទប់របស់គេវិញទាំងស្រងូតស្រងាត់បំផុត។ថ្ងៃថ្មីក៌បានមកដល់ជីមីនចុះមកខាងក្រោយដើម្បីចម្អិនអាហារសម្រាប់ជុងគុកប៉ុន្តែម៉ែដោះក៌មកប្រាប់ថា
<<ថ្ងៃនេះអ្នកប្រុសជុងគុកមិននៅទេចា៎>>
<<អ៎ម៉ែដោះ...ហើយចុះគេទៅណាទៅ>>
<<អ្នកប្រុសគាត់ងើបតាំងពីព្រលឹមមកម្ល៉េះមិនដឹងចេញទៅណាទេថាប្រញ៉ាប់ៗ>>
<<ហេតុអីខ្ញុំមិនដឹងបែបនេះអញ្ចឹង?>>
<<គាត់មិនបានប្រាប់អ្នកប្រុសមីនទេមែនទេ?>>
<<អត់ទេម៉ែដោះ បើអញ្ចឹងខ្ញុំសុំទៅខាងក្រៅសិនហើយបើគេមិននៅ>>
<<ចាសអ្នកប្រុស>>ជីមីនបានដើរចេញមកខាងក្រៅដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់ គេបានទៅរកជុំគុកនៅឯកន្លែងធ្វើការ។ហើយបុគ្គលិកដែលនៅទីនោះបានប្រាប់ទៅកាន់គេថា
<<ថ្ងៃនេះមិនទាន់ឃើញចៅហ្វាយមកទេលោក>>
<<ហេតុអីទៅ?ចុះនាងដឹងទេថាគេទៅណានោះ?>>
<<ខ្ញុំមិនដឹងទេលោក ប៉ុន្តែលោកអាចចាំគាត់នៅបន្ទប់ខាងនោះបានណា>>
<<បាទមិនអីទេចាំខ្ញុំទៅចាំគេនៅទីនោះ>> ថារួចជីមីនក៌បានដើរតម្រង់ទៅកាន់ទីនោះរួចអង្គុយចាំគេមកវិញ នៅខណៈនោះអានរីនបានដើរកាត់ទីនោះហើយជីមីនបានហៅគេមកជិត<<ថ្ងៃនេះអ្នកប្រុសមកធ្វើអីនៅទីនេះ>>
<<ខ្ញុំមករកជុងគុក ចុះបងមានបានឃើញគេទេ?>>
<<មិនឃើញទេ ប៉ុន្តែខ្ញុំឧស្សាហ៍ឃើញមួយរយៈនេះគាត់ដើរលេងនឹងអ្នកផ្សេង>>
<<អ្នកផ្សេងដែលថានោះជាអ្នកណាដែរទៅ?>>
<<គឺភាគច្រើនអ្នកនាងហ្វាយាមកយកគាត់ញឹកញាប់ខ្លាំងណាស់>>
<<ចុះព្រឹកមិញគេប្រាប់បងទេថាគេទៅណា?>>
<<គឺគាត់ទៅខ្លឹប គាត់មិនឲ្យខ្ញុំប្រាប់លោកទេប៉ុន្តែខ្ញុំមិនទុកចិត្ត>>
<<គេប្រាប់ទៀតទេថាពេលណាគេមកវិញ>>
<<គាត់ថាយប់ជ្រៅលោកគេងលក់គាត់នឹងមកវិញហើយ>>
<<ចាំខ្ញុំទៅរកគេដោយខ្លួនឯង>>

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់