កាត់មកដល់ថ្ងៃថ្មីវិញម្តងជីមីនបានរត់ចេញពីបន្ទប់របស់ជុងគុកសម្តៅទៅបន្ទប់របស់គេរួចគេក៌រៀបចំរបស់របរដាក់ក្នុងវ៉ាលី។ខណៈពេលនោះគេស្រាប់តែស្រក់ទឹកភ្នែករួចក៌យកទូរសព្ទខលទៅកាន់ថេយ៉ុង
<<អាឡូជីមីន>>
<<ថេយ៍ថ្ងៃស្អែកមកយកខ្ញុំបានទេ?>>
<<អូនមានរឿងអីហេតុអីបានជាយំអញ្ចឹង>>
<<ខ្ញុំមិនមានអ្វីទេគ្រាន់តែចង់ទៅវិញក្រែងចង់ឲ្យខ្ញុំទៅត្រូវដែរទេ>>
<<ហឹម ចាំថ្ងៃស្អែកបងទៅយកអូនណា>>
<<បាទ!!ខ្ញុំ..>>
<<ជីមីនអូនអូខេទេ?>>
<<ហឹមអូខេណា៎>> ថារួចជីមីនគេក៌ដាក់ទូរសព្ទចុះរួចក៌បន្តយំអស់យ៉ាងយូបន្តិចក្រោយមកសម្លេងគោះទ្វារក៌បានបន្លឺឡើងហើយសម្លេងនារីម្នាក់បានហៅជីមីនពីខាងក្រៅ
<<អ្នកប្រុសហា៎នៅខាងក្នុងដែរទេ?>> សារ៉ាបានហៅជីមីន
<<បាទបង...>> ជីមីនក្រោយឡើងឆ្លើយរួចក៌ដើរទៅបើកទ្វារបន្ទប់
<<អ្នកប្រុសឆាប់ចុះទៅញ៊ាំបាយទៅអ្នកប្រុសគុកឲ្យមកតាម>>
<<ខ្ញុំមិនសូវហេវទេបង>>
<<យ៉ាងណាក៌ត្រូវតែទៅគាត់ថាបើមិនទៅហ្នឹងឡើងមកដោយខ្លួនឯង>>
<<មិនអីទេចាំបន្តិចខ្ញុំចុះទៅណាបង>>
<<ចាស៎>> សារ៉ាបានចុះទៅខាងក្រោមវិញមកដល់ខាងក្រោមជុងគុកមិនឃើញជីមីនមកជាមួយគេក៌សួរ
<<គេមិនមកញ៊ាំទេមែនទេសារ៉ា>>
<<គាត់មកឥឡូវហើយអ្នកប្រុស>>
<<ហើយគេនៅធ្វើអីបសនជាមិនចុះមកអញ្ចឹង>>
<<គាត់មិនបានធ្វើអីទេ ប៉ុន្តែមើលទៅគាត់ដូចជាមិនសប្បាយចិត្តសោះ>>កំពុងតែនិយាយគ្នាជីមីនក៌បានដើរចុះមកខាងក្រោមរួចចូលអង្គុយក្នុងតុ។គ្រប់គ្នាឈរនៅជិតនោះម៉ែដោះឈរក្បែរជីមីនគ្រប់គ្នានៅរក្សាភាពស្ងៀមស្ងាត់បន្តិចមកជីមីនក៌និយាយឡើង
<<ថ្ងៃនេះហេតុអីក៌ស្ងាត់ម្ល៉េះ>> ជីមីនសួរទាំងទឹកមុខក្រៀមក្រំ
<<ព្រោះមិនដឹងថាត្រូវនិយាយអ្វីទេអ្នកប្រុស>> ម៉ែដោះបានពោលឡើង
<<ថ្ងៃស្អែកខ្ញុំចាកចេញពីទីនេះហើយ>> ជីមីនញញឹមស្ងួតបន្ទាប់ពីនិយាយឡើងមក
<<ថាម៉េចអ្នកប្រុស>> គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងលើកលែងតែជុងគុក
<<មិនខុសទេ ដូចអ្វីដែលបានឮអញ្ចឹងថ្ងៃស្អែកខ្ញុំត្រឡប់ទៅវិញហើយ។>>
<<ហេតុអីទៅអ្នកប្រុសនៅទីនេះទាស់ចិត្តត្រង់ណាទើបបានជាត្រូវចាកចេញទៅទាំងបែបនេះ។>> អានរីនបានសួរទៅកាន់ជីមីន

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់