បន្ទាប់ពីគេបានបើកឡានចាប់យកជីមីនចេញទៅបាត់។នួនក៏បានដើរសំដៅទៅរកអារី ហើយគេក៏បានឃើញអារីដួលសន្លប់នៅកន្លែងចំណត។ នាងឃើញបែបនេះភ័យផងយំផង។ស្រែករកជំនួយខណៈពេលនោះអានរីនក៏បានដើរចូលមករួចក៏សួរទៅកាន់នាងថា។
<<ឯណាអ្នកប្រុសមីន គាត់ទៅណាបាត់ហើយ។>> អានរីនសួរទៅកាន់នួន
<<គាត់ត្រូវគេចាប់ជម្រិតយកទៅបាត់ហើយ។ចុះលោកជាអ្នកណា>>
<<ពេលនេះជាពេលដែលនាងគួរតែសួរថាខ្ញុំជាអ្នកណាដែរទេ។ហេតុអីក៏មិនឆាប់ជួយគេយកទៅផ្ទះសិនទៅ>>
<<មែនហើយមែនហើយលោកជួយលើកគាត់បន្តិចទៅខ្ញុំនឹកមិនរួចទេ។ហើយជួយជូនពួកខ្ញុំត្រឡប់ទៅផ្ទះផងចាំខ្ញុំប្រាប់ផ្លូវ។>>
<<មិនបាច់ប្រាប់ផ្លូវយើងទេយើងស្គាល់ហើយ។ទៅឱ្យលឿន។>>
ថារួចអានរីនក៏បានគ្រាអារីចូលទៅក្នុងឡានរបស់គេហើយក៏បើកចេញទៅផ្ទះរបស់ថេយ៉ុង។នៅពេលដែលមកដល់ផ្ទះរបស់ថេយ៉ុងអានរីនប្រញាប់ទូរសព្ទទៅប្រាប់ចុងគុកអំពីរឿងនេះចំណែកថេយ៉ុងបន្ទាប់ពីមកពីធ្វើការវិញមិនឃើញជីមីននៅផ្ទះក៏បានឆោរឡាវសួរទៅកាន់គ្រប់គ្នា។
<<ឯណាជីមីនតើគេនៅឯណាហេតុអីក៏ថ្មើរនេះមិនទាន់ឃើញត្រឡប់មកផ្ទះទៀត។>> taeyong សួរទាំងក្រឡោត
<<អ្នកប្រុសអង្គុយចុះបន្តិចសិនទៅណាបន្តិចទៀតចាំម៉ែដោះប្រាប់>>
<<ខ្ញុំមិនត្រូវការអង្គុយទេខ្ញុំចង់ឃើញជីមីន ជីមីនរបស់ខ្ញុំនៅឯណា ចុះឯងអានរីនហេតុអីក៏ឯងមកនៅទីនេះបាន។អ្នកណាឲ្យឯងមក។>>
<<តើលោកគិតថាខ្ញុំចង់មកទីនេះខ្លាំងណាស់មែនទេតើផ្ទះលោកជាអ្វីទៅ>> អានរីនឆ្លើយបកទៅកាន់ថេយ៉ុងវិញ
<<សប្បាយអ្នកប្រុសមីនត្រូវបានគេចាប់យកទៅបាត់ហើយ។ហើយគេម្នាក់នេះបានជួយខ្ញុំនឹងនួនត្រឡប់មកផ្ទះវិញព្រោះខ្ញុំត្រូវរបួសដោយសារតែវាវ៉ៃខ្ញុំពីក្រោយខ្នង។>> អារីឆ្លើយទៅកាន់ចៅហ្វាយរបស់គេ
<<យើងឱ្យឯងទៅការពារគេតែឯងការពារយ៉ាងម៉េចដែលធ្វើឲ្យគេត្រូវមនុស្សដទៃចាប់យកទៅបែបនេះ។តើពួកឯងដឹងទេថាគេចាប់ជីមីនយកទៅណា។>>
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់