រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep : 04

301 18 8
                                        

Note: ** ចង់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍ព្រោះតែបំណុល ឬចង់សងសឹក? **

       បន្ទាប់ពីអង្គុយយំអស់ចិត្តអស់ចង់ហើយជីមីនក៌បានដើរត្រឡប់ទៅផ្ទះវិញ គេដើរបណ្តើរគិតបណ្តើរ ពេលមកដល់ផ្ទះគេក៌បើកទ្វារដើរចូលទៅខាងក្នុង គ្រាន់តែឃើញក្មួយត្រឡប់មកវិញភីម៉ារ៉ា ស្ទុះងើបពីតុរត់ទៅអោបក្មួយទាំងទឹកភ្នែក

<< ពិបាកចិត្តណាស់មែនទេកូន? >> ភីម៉ារ៉ាសួរទៅកាន់ក្មួយទាំងទឹកភ្នែក
<< អ្នកមីង ហេតុអីក៏គេបន្ទោសខ្ញុំទៅវិញខ្ញុំមិនដឹងអ្វីទេ។ខ្ញុំមិនយល់សោះ >>
<< កុំបារម្ភអីមីងជឿឯង។អ្នកណាមិនឈឺឯងមិនសំខាន់ទេ។សំខាន់ឯងគឺជាជំនឿទីមួយដែលមីងទុកចិត្តបំផុត។ >>
<< ហេតុអី្វនៅសុខៗក៏នាងលះបង់យ៉ាងនេះខ្ញុំមិនចង់បានបែបនេះទេ។ទោះបីជានាងបាត់បង់ពីលើលោកនេះក៏ខ្ញុំនៅតែគ្មានសេរីភាពដដែល >>
<< ហេតុអីក៏មិនប្រាប់រឿងទាំងអស់នោះមកមីង?ហេតុអីក៏សម្ងំឲ្យគេធ្វើបាបបែបនេះ? >>

<< ខ្ញុំពិបាកណាស់អ្នកមីងគេនិយាយត្រូវហើយ។អ្នកដែលសមតែស្លាប់គឺជាខ្ញុំ។ >>
<< កុំនិយាយបែបនេះណា >> ភីម៉ារ៉ាឱបក្បាលក្មួយជាប់នឹងដើមទ្រូង
<< កើតឥឡូវលោកនេះគ្មានអ្នកល្អនឹងខ្ញុំអញ្ចឹងគ្មានអ្នកណាដូចគ្រួសារយើងទេអ្នកមីង។តែមនុស្សដែលល្អនឹងខ្ញុំបែរជាចាកចេញខ្ញុំម្ដងម្នាក់ម្ដងម្នាក់ >>
<< មិនអីទេកូនមីងមិនទៅណាចង់ឯងទេ។ស្លាប់រស់យ៉ាងណាក៏មីងនៅជាមួយឯង។មីងចាំមើលឯងជោគជ័យរស់នៅដោក្តីសុខ។ >>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now