Note : **បើមិនស្រឡាញ់ទេក៌ដោះលែងទៅ មិនបាច់អោបក្រសោបដើម្បីបំផ្លាញ់ទេ**
បន្ទាប់ពីមានរឿងនោះកើតឡ់ងជីមីនបានរត់ទៅបន្ទប់ហើយអ្នកស្រីម៉ារ៉ាក៌បានទៅតាមជាមួយម៉ែដោះឯថេយ៍វិញបានចេញទៅខាងក្រៅ
<< យ៉ាងម៉េចហើយកូន កុំពិបាកចិត្តអី >> ម៉ារ៉ាបាននិយាយាលួងលោមចិត្តរបស់កូនប្រសារ
<< អ្នកប្រុសហា៎ កុំគិតច្រើនពេកអីណាមើលថែខ្លួននឹងកូនឲ្យល្អទៅ >> ម៉ែដោះ
<< មែនហើយកូន រឿងថេយ៍បណ្តោយឲ្យគេគិតយ៉ាងមិចក៌គិតទៅចុះ សំខាន់ម៉ាក់នៅការពារកូនហើយឮទេ គ្មានអ្នកណាធ្វើអីកូនបានទេ >> ម៉ារ៉ា
<< ខ្ញុំមិនអីទេអ្នកម៉ាក់..ហុឹកៗ...ខ្ញុំគ្រាន់តែអាណិតដំណក់ឈាមអភ័ពមួយគ្រាប់នេះតែប៉ុណ្ណោះ >> ជីមីននិយាយទាំងយំតបទៅកាន់ម្តាយក្មេក<< ពុទ្ធោកូន!!ម៉ាក់មិនគួរមិនដឹងរឿងនោះហើយបណ្តោយឲ្យកូនមកការទាំងបែបនេះសោះ >>
<< មិនអីទេម៉ាក់ ខ្ញុំចង់សម្រាកបន្តិចបានទេថ្ងៃនេះដូចជា...ហុឹក..ហុឹក...ហត់ខ្លាំងណាស់>>
<<សម្រាកចុះកូន តោះម៉ែដោះ >> ម៉ារ៉ានឹងម៉ែដោះក៌ដើរចេញទៅបាត់អ្នកស្រីម៉ារ៉ាបានចុះមកខាងក្រោមនិយាយជាមួយប្តីដែលទើបមកពីធ្វើការ
<<មានរឿងអីទៀតហើយអូន មុខម៉ូវម្ល៉េះថ្ងៃនេះ?>>
<<គឺគ្មានអីក្រៅពីរឿងម្តាយកូនពីរនាក់នោះទេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រហើនឡើងហើយ>>
<<ហើយចុះទៅមានរឿងអីបានជាខឹងអីខឹងយ៉ាងនេះអូននិយាយឲ្យបងដឹងផងមកបានទេ?>>
<<គឺរឿងវាបែបនេះណាបង....>> អ្នកស្រីម៉ារ៉ាបាននិយាយរឿងទងអស់ប្រាប់ទៅកាន់ប្តីរបស់ខ្លួនគ្មានទាក់មួយម៉ាត់សោះ<<ហុឺយ....យ៉ាប់មែន>> លោកហ្គារីស្តាបានដកដង្ហើមធំបន្ទាប់ពីស្តាប់រួច
<<វាបែបនេះហើយណាបងទើបអូក្តៅ ក្តៅជាងគេអាកូនត្រចៀក.ស.មួយនោះមិនដឹងកាត់ពូជទៅណាទេគួរឲ្យខឹងណាស់ហុឺស...>>
<<ចុះពូជរបស់គេមានទៅណាក្រៅពីបងទៅអូននិយាយមកមើល>>
<<មែនហើយមកពីបងនឹងទើបកូនវាកាត់រកនោះ>>
<<អូនកុំភ័យរស់នៅជាមួយគ្នាយូទៅកុំតែទន់ចិត្តស្រឡាញ់ទេជឿបង>>
<<អូនពិបាកក្នុងការថាណាស់មើលចុះប្រពន្ធមានកូនមួយខែហើយក៌គេមិនខ្វល់ដែរ>>
<<ទុកឲ្យបងមើលបន្តិចសិន>> លោកហ្គារីស្តាថារួចក៌ងើបដើរចេញទៅ
<<បងចង់ទៅណាលោកប្តី>> អ្នកស្រីម៉ារ៉ាស្រែកសួរប្តីពីសម្ងាយ
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasíaដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់