នៅពេលដែលអោបម៉ែដោះរួចជីមីននឹងនួនក៌បានចេញដំណើរសំដៅមកកាន់ផ្សារទំនើបមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ថេយ៉ុងទេ។នៅពេលដែលមកដល់ផ្សារអារី បានប្រាប់ជីមីននឹងនួនឲ្យចាំខ្លួននៅមុខផ្សារសិនព្រោះគេត្រូវយកឡានទៅចតនៅខាងក្រោមជីមីនក៌យល់ព្រម។
ឈរចាំអារី មួយសន្ទុះនួនក៌បានចាប់អារម្មណ៍ឃើញបុរសម្នាក់កំពុងឈរមើលមកកាន់ពួកគេទាំងពីរ<<អ្នកប្រុស!!>> នួនបានហៅជីមីនទាំងភ័យក្នុងខ្លួនរកកល់ចង់ញ័រ
<<បងមានអីដែរទេ?>> ជីមីនសួរនៅពេលឃើញនួនហៅគេប៉ុន្តែបែរជាមិននិយាយ
<<ខ្ញុំមិនដឹងត្រូវនិយាយអីទេ...>> នួន
<<បងមានរឿងអីឆាប់និយាយមកហេតុអីធ្វើដូចស្លន់ស្លោយ៉ាងនេះទៅវិញ?>>
<<ខ្ញុំមានអារម្មណ៍ថាមនុស្សប្រុសម្នាក់នោះកំពុងតែឈរសម្លឹងមកពួកយើង>> នួននិយាយរួចក៌មើលទៅបុរសម្នាក់នោះតែជីមីនមិនឃើញ
<<ឯណាទៅខ្ញុំមិនឃើញ>> ជីមីនសួរព្រោះគេរកមិនឃើញពិតមែន
<<ម្នាក់នោះ..>> នួនបានរៀបនឹងលើកដៃចង្អុលតែអារីក៌មកទាន់ពេល
<<កំពុងតែនាំអ្នកប្រុសមើលអីនឹងហា៎នួន?>> អារីបានសួរទៅកាន់នួន
<<ខ្ញុំមិនដឹងត្រូវប្រាប់បងថាមិចទេរៀបពាក្យមិនត្រូវទាល់តែសោះហើយ>> នួន
<<គ្រាន់តែប្រាប់យើងវាពិបាកណាស់មែនដែរទេ?>> អារីសួរបកទៅនួន
<<វាពិបាកទើបមិនប្រាប់នោះអីបើនិយាយគេអាចសង្ស័យហើយថាយើងដឹងខ្លួន>>
<<បានហើយៗ បងឈប់ប្រកែកគ្នាទៅតោះឆាប់ចូលទៅខ្ញុំចង់ទិញលឿនៗឆាប់បានត្រឡប់ទៅវិញ>> ជីមីនថារួចក៌បានដើរចូលទៅខាងក្នុង
ពេលជីមីនដើរចូលទៅអារីនឹងនួនក៌បានដើរតាមពីក្រោយនឹងជួយយួររបស់របរដែលជីមីនបានទិញ។ដើរផ្សារទិញរបស់របរបានមួយសន្ទុះគេក៌ចង់ញ៊ាំអី
<<ពួកបងហេវហើយឬនៅហ្នឹងហា៎?>> ជីមីនបែរក្រោយសួរទៅកាន់អ្នកដែលដើរតាមពីក្រោយ

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់