Note : **ទោះខ្ញុំមិនបានធ្វើជាព្រះអាទិត្យដើម្បីផ្តល់រស្មីឲ្យផ្កាឈូករត័្ន ប៉ុន្តែខ្ញុំសុំធ្វើជាដួងច័ន្ទដែលរះកំដរឈូករ័ត្នមួយទងនេះនៅពេលរាត្រី**
<<ជុងគុក....>>
សំឡេងស្រទន់របស់ស្រីក្រមុំម្នាក់បានលេចឡើងពីខាងក្រោយខ្នងរបស់ជុងគុកធ្វើឲ្យគេងាកទៅមើលរួចក៏ភ្ញាក់ផ្អើលនៅពេលដែលបានឃើញស្រីម្នាក់នោះគឺជាហ្វាយ៉ា នាងបានហៅឈ្មោះរបស់ជុងគុករួចក៏បានដើមសំដៅមករកគេទៀតផង។
<<នេះនាងមកទីនេះដើម្បីអី>> ជុងគុកបានសួរទៅកាន់ហ្វាយា
<<នេះមិនគិតហៅខ្ញុំឲ្យអង្គុយសិនទេមែនទេ>>
<<សូមអញ្ជើញអង្គុយ>> ជុងគុកបានអញ្ជើញហ្វាយ៉ាឱ្យអង្គុយរួចនាងក៏ទាញកៅអីថយក្រោយបន្តិចដើម្បីអង្គុយចុះ<<ក្រុមហ៊ុនរបស់លោកធំសម្បើមណាស់ដែរតើ>>
<<វាធម្មតាទេប៉ុណ្ណឹងមិនធំដល់បងជីដូនមួយរបស់នាងទេ។>>
<<ចុះជីមីនមិនមកជាមួយទេមែនទេ>>
<<នាងសួររកគេដើម្បីអីគេនៅផ្ទះឯណោះមិនបានមកទេ>>
<<ខ្ញុំអាចនិយាយជាមួយលោកតែពីរនាក់បានដែរអត់ ? ខ្ញុំចង់ធ្វើអ្វីបែបស្ងាត់ៗ>>
<<នាងមានការអីក៏ឆាប់និយាយមកមិនចាំបាច់ពីរបីនាក់នោះទេ។>>
<<គូវុន>> ហ្វាយាបានហៅមនុស្សជំនិតរបស់នាង
<<បាទអ្នកនាង>> គូវុនបានឱនមកចិត្តហ្វាយាដែលធ្វើឲ្យជុង្គគុកបានឃើញស្នាមសាក់របស់គេយ៉ាងច្បាស់។<<លោកឆាប់ចេញទៅក្រៅទៅទុកឱ្យខ្ញុំនិយាយជាមួយគេតែពីរនាក់បានហើយ>>
<<បាទអ្នកនាងមានការអីឆាប់ហៅខ្ញុំណា។>> ថារួចគូវុនក៏បានដើរចេញទៅបាត់
<<ចុះលោកវិញនោះជុងគុកមិនគិតឲ្យមនុស្សរបស់លោកចេញទៅខាងក្រៅទេមែនទេ>>
<<អានរីនបងឆាប់ចេញទៅខាងក្រៅទៅ។>>
<<ប៉ុន្តែចៅហ្វាយខ្ញុំមិន.....>>
<<ខ្ញុំប្រាប់ឲ្យទៅគឺទៅៗមិនចាំបាច់ប្រកែកច្រើននោះទេ។ហើយទៅតាមមើលជីមីនផង។>>
<<បាទអ្នកប្រុសបើអញ្ចឹងខ្ញុំលាសិនហើយអ្នកនាងលាសិនហើយអ្នកប្រុស>> ថារួចអានរីនក៏បានដើរចេញទៅម្នាក់ទៀត។<<គេចេញទៅអស់ហើយនាងនិយាយបានហើយឬនៅ>>
<<ខ្ញុំនិយាយបានហើយ>>
<<បើអញ្ចឹងក៏ឆាប់និយាយសាច់ការមកខ្ញុំគ្មានពេលអត់ប្រយោជន៍ច្រើននោះទេ។>>
<<គឺរឿងនោះពាក់ព័ន្ធជាមួយជីមីននិងថេយ៉ុង។>>
<<ហេតុអីក៏ប្រធានបទត្រូវពាក់ព័ន្ធជាមួយនឹងពួកគេ បើនាងមកដើម្បីនិយាយពីពួកគេនាងអញ្ជើញទៅវិញចុះ។ខ្ញុំមិនចង់និយាយពីពួកគេទេ។>>
<<ហេតុអីក៏ឆាប់ដេញខ្ញុំយ៉ាងនេះខ្ញុំគ្រាន់តែមានបំណងចង់ឱ្យលោកសមបំណងជាមួយនឹងជីមីនតើឆាប់ខឹងម៉្លេះ>>
<<ហេតុអីក៏ត្រូវមកជួយខ្ញុំឲ្យសមបំណងជាមួយជីមីនខ្ញុំមិនបានសុំនាងហើយក៏មិនបានប្រាប់នាងថាខ្ញុំស្រឡាញ់ជីមីនដែរ។>>
<<មិនបាច់លោកប្រាប់ខ្ញុំក៏ខ្ញុំមើលដឹងដែរស្រឡាញ់មិនស្រឡាញ់ដឹងខ្លួនឯងច្បាស់ណាស់ត្រូវទេ>>
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់