បន្ទាប់ពីថាឲ្យម្ដាយរបស់នាងរួចហ្វាយាក៏បានដេញម៉ាក់របស់គេចេញមកខាងក្រៅ។ហើយគេក៏បានចេញទៅខាងក្រៅដូចគ្នា។កាត់មកមើលនៅផ្ទះរបស់ជុងគុកវិញថ្ងៃនេះគេងងើបពីព្រលឹមដើម្បីទៅធ្វើការប៉ុន្តែមិនបានឃើញជីមីននៅផ្ទះគេក៏បានស្រែកសួរទៅម៉ែដោះ
<<ម៉ែដោះតើជីមីនទៅណាបាត់ហើយ>>
<<គឺអ្នកប្រុសគាត់ចេញទៅផ្សារតាំងពីព្រឹកឯណោះចៅហ្វាយ>>
<<ហើយនេះទៅហៅខ្ញុំចៅហ្វាយតាមអ្នកណាមកហ្នឹងម៉ែដោះប្លែករហូត។>>
<<គឺខ្ញុំហៅលេងហ្នឹងណាអ្នកប្រុសអ្នកប្រុសឃ្លានហើយឬនៅឆាប់ចុះមកញ៉ាំអីមក។>>
<<ថ្ងៃនេះដូចជាមិនសូវឃ្លានទេហើយក៏មិនចង់ញ៉ាំអីដែរ>>
<<អញ្ចឹងគិតចង់ទៅធ្វើការតែម្ដងមែនទេ>>
<<បាទបេះដោះចុះអានរីនទៅណាបាត់ហើយខ្ញុំរកគាត់មិនឃើញសោះ>>
<<ប្រហែលជាមិនទាន់ងើបផងក៏មិនដឹង>>
<<បើអញ្ចឹងម៉ែដោះប្រាប់គាត់ទៅថាខ្ញុំទៅក្រុមហ៊ុនមុនហើយ។ចាំគាត់ងើបចាំឱ្យគាត់ទៅ។>>
<<ចាសអ្នកប្រុសប្រយ័ត្នប្រយែងផងណា>>
ជុងគុកថារួចក៏បានដើរចេញពីក្នុងផ្ទះដើម្បីតម្រង់ទៅចំណត់បានរបស់គេធ្វើដំណើរទៅកន្លែងការងារស្រាប់តែពេលនោះគេបានឃើញជីមីនកំពុងតែយួររបស់សំពីងសំពោងពេញដៃដើរចូលមកខាងក្នុងផ្ទះ ឃើញបែបនេះគេក៏ស៊ូសួរ
<<ហើយនេះលោកទឹមមកពីណា>>
<<គឺខ្ញុំមកពីយកអីវ៉ាន់នោះអីបើកភ្នែកមិនទាន់ទេគេខលឲ្យទៅយកតែម្ដង>>
<<អីវ៉ាន់អីអ្នកណាទិញឱ្យមែនទេនេះសំណាងមែននៅសុខៗក៏មានអ្នកទិញឲ្យ>>
<<គឺថេយ៉ុងគេទិញឲ្យខ្ញុំសម្រាប់ស្លៀកពាក់>>
<<នេះមានចិត្តឱ្យគេវិញហើយមែនទេព្រោះឃើញមួយរយៈនេះទៅជួបគេញឹកញាប់ណាស់>>
និយាយបានប៉ុណ្ណេះជុងគុកក៏បានដើរចេញទៅទាំងមុខស្ងួតមិននិយាយអ្វីទាំងអស់ព្រោះកាលពីម្សិលមិញពួកគេបានអន់ចិត្តជាមួយគ្នាម្ដងរួចទៅហើយ។គេមិនចង់ឲ្យលើកនេះត្រូវអន់ចិត្តម្ដងទៀតនោះទេទើបគេដកខ្លួនដើរចេញទៅកុំឱ្យមានរឿងវែងឆ្ងាយ។
<<អ្នកប្រុសមីននេះមានរឿងអីទៀតហើយមែនទេបានជាមើលទៅមិនសូវនិយាយស្ដីរាប់គ្នា>>
<<គ្មានអីទេម៉ែដោះគ្រាន់តែមានរឿងអីអន់ស្រពន្ធចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ>>
<<អ្នកប្រុសចង់មកញ៉ាំបាយពេលព្រឹកដែរទេចាំម៉ែដោះរៀបចំឲ្យ>>
<<ខ្ញុំមិនទាន់ឃ្លានទេម៉ែដោះចុះគេនោះបានញ៉ាំអីហើយឬនៅបានជាទៅធ្វើការ>>
<<ហៅឲ្យញ៉ាំក៏មិនព្រមញ៉ាំដែរនិយាយថាប្រញាប់ប្រញាប់មិនដឹងជាប្រញាប់អីភ្លេចគិតពីសុខភាពខ្លួនឯងបែបនេះទេ។>>
<<គេប្រហែលជាខឹងនឹងខ្ញុំណាស់ហើយមើលទៅ>>
<<នេះអ្នកប្រុសមានរឿងអីជាមួយគ្នាទៀតហើយអាចនិយាយឲ្យម៉ែដោះដឹងផងបានទេ>>
YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់
