រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep : 13

109 9 14
                                    

NOTE : **ខ្ញុំមិនសុំឲ្យគេមកស្រឡាញ់ខ្ញុំវិញទេ គ្រាន់តែអាចនៅក្បែរគេខ្ញីអស់ចិត្តហើយ**

បន្ទាប់ពីនិយាយគ្នានៅក្នុងឡានអស់ចិត្តពួកគេក៏ជិះមកដល់ផ្ទះហើយក៏នាំគ្នាចូលផ្ទះអស់ទៅ។នៅពេលយប់កណ្ដាលអាធ្រាតបន្តិចជុងគុកបានចុះមកខាងក្រោមដើម្បីនិយាយជាមួយអានរីនដែលជាមនុស្សជំនិតរបស់ខ្លួន។អំពីរឿងដែលគេត្រូវទៅជួបថីយ៉ុងនៅថ្ងៃអាទិត្យនេះ ជុងគុកបានដើរទៅរកអានរីនដល់បន្ទប់
<<អ្នកប្រុសមករកខ្ញុំទាំងយប់មានការអីដែរមែនទេ>>
<<ខ្ញុំមានការហ្នឹងហើយបានជាខ្ញុំមករកបង>>

<<ហើយចុះអ្នកប្រុសមានការអីឆាប់និយាយមក>>
<<យ៉ាងម៉េចខ្ញុំរំខានណាស់មែនទេនិយាយចេញមុខធ្វើដូចជាចៅហ្វាយខ្ញុំអញ្ចឹង>>
<<ហិហិ~~ខ្ញុំគ្រាន់តែចង់ធ្វើជាអ្នកធំមួយថ្ងៃហ្នឹងណាចៅហ្វាយ>>
<<នេះគិតឱ្យខ្ញុំនៅឈរនៅមុខបន្ទប់នេះរហូតមែនទេ>>
<<ហើយចុះចៅហ្វាយម៉េចក៏មិនដើរចូលមកខ្លួនឯង។ចាំឱ្យខ្ញុំអញ្ជើញទៀតមែនទេមកដល់ហើយ។>>
<<នេះមែនទេជាសម្ដីកូនចៅនិយាយជាមួយចៅហ្វាយនោះ>>
<<ខ្ញុំនិយាយលេងតើចៅហ្វាយអញ្ជើញចូលមក>>

<<ចាំមើលខ្ញុំកាត់ប្រាក់ខែ>>
<<អត់ទេចៅហ្វាយអត់ទេខ្ញុំលែងហ៊ានហើយកុំកាត់អីបើកាត់នោះដាច់ពុំខានទេ។>>
<<ខ្ជិលនិយាយជាមួយបងច្រើនណាស់។តោះខ្ញុំចូលទៅខាងក្នុងសិន។>> ថារួចជុង្គគុកក៏បានដើរចូលទៅខាងខ្នងរួចក៏ចាប់ផ្ដើមនិយាយយកជាសាច់ការតែម្ដង។
<<អ្នកប្រុសមានរឿងអីបន្ទាន់ឲ្យខ្ញុំធ្វើមែនទេ>>
<<ថ្ងៃអាទិត្យនេះថេយ៉ុងគេបានណាត់ខ្ញុំឲ្យទៅជួបនៅក្លឹបមួយកន្លែងបងកុំប្រាប់អ្នកណាដឹងទេដល់ពេលនោះដឹកខ្ញុំយកទៅទម្លាក់នៅទីនោះទៅ។ហើយដល់ពេលចាំខ្ញុំតេទៅប្រាប់បងឱ្យមកយកខ្ញុំវិញ។>>
<<អ្នកក្រចង់ទៅដែរមែនទេតែគេនោះមិនត្រូវជាមួយអ្នកប្រុសឯណា>>
<<ខ្ញុំមិនដឹងទេថាគេកំពុងតែគិតអី។ប៉ុន្តែខ្ញុំត្រូវតែទៅដើម្បីដឹងពីរឿងដែលគេចង់និយាយ>>
<<អ្នកប្រុសនិយាយបែបនេះខ្ញុំមិនទុកចិត្តសោះយ៉ាងម៉េចយ៉ាងម៉ាឲ្យខ្ញុំនៅជាមួយទៅគ្រាន់បានជាគ្នា។>>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now