Ep : 25

132 14 0
                                    

បន្ទាប់ពីចរចាគ្នាជាមួយនឹងជីមីនមួយសន្ទុះមកថេយ៉ុងនិងជុង្គគុកក៏បានឡើងមកដល់លើដំបូងអាគារមួយនោះផងដែរ។នៅពេលដែលឡើងមកដល់ខាងលើគូវ៉ុនបានភ្ជុងកាំភ្លើងតម្រង់ទៅកាន់ថេយ៉ុង នៅពេលដែលឃើញវត្តមានរបស់គេទាំងពីរនាក់ហ្វាយាក៏បានលាន់មាត់ឡើងថា

<<តែជាតិមុនឯងធ្វើបុណ្យអ្វីទៅបានជាជាតិនេះឯងមានតែអ្នកតាមថែរក្សានិងការពារឯងគ្រប់គ្នា។>>

<<នាងនៅមានមុខទៅសួរគេបែបនេះទៀតព្រោះចរិតរបស់គេមិនដូចចរិតរបស់នាងទេ។>> ថេយ៉ុង

<<តើវាល្អត្រង់ណាបងភ្លេចហើយមែនទេថាវាបានធ្វើឲ្យសង្សាររបស់បងស្លាប់>>

<<ជីមីនមិនបានធ្វើឲ្យយ៉ុនហ្គីស្លាប់នោះទេ ប៉ុន្តែខ្ញុំទៅវិញទេដែលជាអ្នកធ្វើឱ្យគេស្លាប់ដោយខ្លួនឯង គេគ្រាន់តែចង់ការពារមនុស្សដែលល្អប៉ុណ្ណោះ។>>

<<វ៉ៃយ៉ានាងបកក្រោយទៅហើយឆាប់ដោះលែងជីមីនទៅខ្ញុំអភ័យទោសឲ្យនាងយើងមិនចាប់នាងនោះទេបើនាងបកក្រោយនៅពេលនេះអ្វីគ្រប់យ៉ាងហ្នឹងល្អប្រសើរ>> ជុងគុក

<<យើងមិនដែលត្រូវការអ្វីនោះទេយើងត្រូវការតែក្តីស្រឡាញ់ចេញពីចិត្តរបស់ថេយ៉ុងតែប៉ុណ្ណោះតែហេតុអីបានជាបងប្រគល់ឱ្យខ្ញុំមិនបាន។>>

<<ដោយសារតែខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចបាត់ទៅហើយ>>

<<បងកុហកដំបូងឡើយបងមិនបានស្រឡាញ់វាទេ។ទើបតែវាចាកចេញពីផ្ទះមួយនេះទើបបងប្រាប់គ្រប់គ្នាថាបងស្រលាញ់វា។>>

<<តែវាក៏មិនទាន់ហួសពេលដែរព្រោះខ្ញុំនឹងគេក៏នៅតែមានចិត្តឱ្យគ្នាទៅវិញទៅមក។>>

<<តើបងអាចទុកឱ្យខ្ញុំស្រឡាញ់បងតែម្នាក់ឯងបែបនេះមែនដែរទេ។>>

<<ស្រឡាញ់គេតែម្នាក់ឯងវាមិនខុសនោះទេ។អ្វីដែលខុសនោះគឺនាងទើបបង្ខំគេឲ្យមកស្រឡាញ់នាងវិញទាំងដែលគេមិនបានស្រឡាញ់នាង។តើនាងមានក្តីសុខដែរមែនទេជាមួយស្នេហាតែម្ខាងបែបនេះ នាងបកក្រោយហើយងាកទៅរកមនុស្សដែលស្រឡាញ់នាងទៅ។>> ជុងគុក

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now