នៅពេទ្យដែលចេញពីផ្សារទំនើបមកដល់ផ្ទះវិញជុងគុកបានសំដៅទៅបន្ទប់របស់គេ។ដែលឃើញស្ថានការណ៍មិនសូវស្រួលអានរីនក៏បានរត់ទៅតាមចៅហ្វាយរបស់គេ។
<<ឈឺខ្លាំងណាស់មែនទេចៅហ្វាយ>> អានរីននិយាយមកពីក្រោយខ្នង
<<ឈឺខ្លាំងណាស់បងទើបតែទ្រាំមិនបានទៅហើយហេតុអីពិបាកទ្រាំយ៉ាងនេះ>>
<<បើពិបាកទ្រាំណាស់បោះបង់វាចោលឱ្យអស់ហើយផ្ដើមជីវិតសារជាថ្មីទៅ។>>
<<បើសិនជាវាងាយស្រួលដូចអ្វីដែលបងនិយាយប្រហែលជាខ្ញុំមិនមែនមកត្រូវឈឺចាប់ដូចថ្ងៃនេះទេ។ហេតុអីឈឺចាប់អញ្ចឹង។>>
<<បំភ្លេចពាក្យបានទេចៅហ្វាយអាចវិលទៅរកចៅហ្វាយកាលពីមុនបានទេ។>>
<<តើខ្ញុំអាត្មានិយមខ្លាំងណាស់មែនទេខ្ញុំមិនអាចនិយាយអ្វីបានចំពោះមុខមនុស្សដែលខ្ញុំស្រឡាញ់។ខ្ញុំមានតែការពារគេ។>>
<<អញ្ចឹងហើយព្រមការពារគេបើទោះបីត្រូវលះបង់ជីវិតមែនទេ>>
<<ខ្ញុំមិនយល់ពីខ្លួនឯងដែរខ្ញុំចង់ស្វែងយល់ពីខ្លួនឯងខ្លាំងណាស់។ខ្ញុំឯកាខ្លាំងណាស់បង។>>
<<ចៅហ្វាយខ្ញុំនៅជាមួយចៅហ្វាយតាំងពីចៅហ្វាយនៅតូចរហូតដល់ចៅហ្វាយធំមកដល់ពេលនេះ។ខ្ញុំមិនដែលទៅណាការចៅហ្វាយទេ។យប់ហើយនៅមានខ្ញុំនៅមានម៉ែដោះនៅមានសារ៉េសារ៉ាចាំនៅលើកទឹកចិត្តចៅហ្វាយជានិច្ច។ពួកយើងមិនដែលនិយាយថានឹងបោះបង់ចៅហ្វាយចោលទេ>>
<<មែនហើយមានតែពួកបងទេដែលមិនដែលទៅណាចោលខ្ញុំសោះតាំងពីតូចមកដល់ពេលនេះគឺមានតែពួកបងនិងម៉ែដោះដែលនៅជិតខ្ញុំ។>>
<<ប៉ុន្តែខ្ញុំក៏អាចយល់អារម្មណ៍ដែលចៅហ្វាយត្រូវការមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួននឹងចាំជួយលើកទឹកចិត្តចៅហ្វាយពេលចៅហ្វាយត្រូវការ។>>
<តើហេតុអីក៏គេនិយាយបានដូចបងហេតុអីក៏គេនិយាយថាវាមិនបានស្រឡាញ់ខ្ញុំអញ្ចឹងរាល់ដងខ្ញុំគិតតែម្នាក់ឯង។>>
<<គាត់កំពុងតែការពារអ្នកប្រុសទេតើ។>>
<<ខ្ញុំមិនឃើញថាគេការពារខ្ញុំត្រង់ណាទេ។ខ្ញុំពិតជាថោកទាបខ្លាំងណាស់ដែលស្រលាញ់គេម្នាក់ឯងរហូតមក។បានជួបហើយបែរជាព្រាត់វិញ។>>

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់