បន្ទាប់ពីរៀបចំអាហារញ៉ាំជាមួយគ្នារួចរាល់អស់ហើយជីមីន ជុងគុក ថេយ៉ុង បានមកជួបនិយាយជាមួយគ្នានៅឯលើដំបូលផ្ទះ
<<តើថ្ងៃនេះលោកបានធូរជាងរាល់ដងដែរទេមានធ្វើទុក្ខត្រង់ណាទៀតដែរឬអត់>> ជីមីន បានសួរទៅកាន់ចុងគុក
<<ខ្ញុំមិនអីទេ។ខ្ញុំជាហើយនៅឡើយតែបេះដូងរបស់ខ្ញុំវាមិនទាន់ជា>> ជុងគុក
<<បើបេះដូងរបស់ឯងឈឺមិនងាយជាបែបនេះហេតុអីក៏មិនកាត់វាចោលទៅ>> ថេយ៉ុង
<<ហើយនឹកឃើញអីទើបនាំយើងឡើងមកលើផ្ទះរបស់យើងបែបនេះ។>> ជុងគុក
<<យើងឃើញផ្ទះរបស់ឯងនេះវាមានទេសភាពស្អាតទើបយើងចង់មកមើលបន្តិចតោះចុះទៅវិញទៅបើមិនចង់មក។>> ថេយ៉ុង
<<ឯងជាម្ចាស់ផ្ទះឬក៏យ៉ាងម៉េចបានជាមកដេញយើងបែបនេះ។>> ជុងគុក
<<បានហើយឈប់ប្រកែកគ្នាទៅបានទេរឿងបន្តិចបន្តួចទេហេតុអីក៏និយាយច្រើនម្ល៉េះ>> ជីមីន
<<បងគ្រាន់តែចង់មកមើលនៅខាងលើតែបើអូននឹងគេប្រញាប់ចុះទៅខាងក្រោមមុនបងទៅ។>> ថេយ៉ុង
<<បើអញ្ចឹងខ្ញុំទៅមុនបងហើយបងឆាប់ចុះទៅខាងក្រោមណាយើងទៅផ្ទះឲ្យបានលឿនកុំឱ្យមេឃងងឹតទាន់ខ្លាចបងពិបាកបើកបរ។>> ជីមីន
**ថារួចជីមីននិងជុងគុកក៏បានដើរចុះមកខាងក្រោមមុនថេយ៉ុងបាត់ទៅ។មកដល់ខាងក្រោមជីមីននឹងជុងគុកគេកំពុងតែអង្គុយនិយាយគ្នា។
<<ហេតុអីក៏លោកនាំខ្ញុំចុះមកខាងក្រោមម៉េចមិននៅនិយាយជាមួយគេសិនទៅខ្ញុំមកម្នាក់ឯងក៏បាន។>> ជុងគិកសួរទៅកាន់ជីមីន
<<ខ្ញុំគ្រាន់តែចង់ឱ្យលោកចុះមកខាងក្រោម។ហើយក៏ចង់មកមើលថាលោកកើតអីឬអត់តែប៉ុណ្ណឹង>>
<<បារម្ភពីខ្ញុំទៀតហើយមែនទេសន្លប់មិនដឹងជាភ័យយ៉ាងណាទេ។>>
<<ខ្ញុំមិនបានបារម្ភ។ខ្ញុំមិនបានខ្លាចមិនបានគិតអ្វីទាំងអស់ខ្ញុំគ្រាន់តែមិនចង់ឲ្យលោកនៅជាមួយគាត់បើនៅប្រហែលជាមានរឿងទៀតហើយ។>>

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់