អង្គុយញ៉ាំអាហារជាមួយគ្នាបណ្ដើរសើចជាមួយគ្នាបណ្ដើរយ៉ាងមានក្តីសុខមើលទៅជាមីនហាក់ដូចជាគ្មានទុក្ខកង្វល់អ្វីនោះទេនៅសំបកក្រៅប៉ុន្តែខាងក្នុងចិត្តរបស់គេស្ទើរតែប្រេះស្រាំទៅហើយ។បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួចជីមីនក៏បានត្រឡប់មកបន្ទប់របស់គេវិញគេដាក់គូទអង្គុយនៅលើគ្រែសម្រក់ទឹកភ្នែកតែម្នាក់ឯងយ៉ាងសរស្រាក់ស្រាងយំបណ្ដើរពោលម្នាក់ឯងបណ្ដើរថា
<<ហេតុអីក៏ពេលនេះខ្ញុំត្រូវនឹកលោកហេតុអីពេលនេះខ្ញុំត្រូវស្រឡាញ់លោក។ខ្ញុំស្មានចិត្តខ្លួនឯងមិនត្រូវនោះទេតែខ្ញុំត្រូវការអ្នកណាឲ្យប្រាកដ។ប៉ុន្តែឲ្យតែពេលខ្ញុំពិបាកចិត្តហេតុអីក៏ខ្ញុំត្រូវនឹកតែលោកម្នាក់អញ្ចឹង។ពេលនេះលោកកំពុងតែធ្វើអីញ៉ាំអីហើយឬនៅសុខសប្បាយដែរទេទាំងអស់នេះគឺជាពាក្យដែលខ្ញុំចង់សួរទៅកាន់លោកខ្លាំងណាស់។តើខ្ញុំអាចនិយាយពាក្យនេះទៅកាន់លោកម្ដងទៀតដែរទេខ្ញុំពិតជានឹកលោកខ្លាំងណាស់ជុងគុក>>កាត់មកដល់ថ្ងៃបន្ទាប់វិញ ជុងគិកមិនដឹងកើតថីអារម្មណ៍ល្អយកអានរីនទៅដើរផ្សារជាមួយគ្នាធ្វើឲ្យគេឆ្ងល់រកកល់ថាឲ្យចៅហ្វាយខ្លួនមិនត្រូវគេក៌ឈប់នៅមុខហាងហើយស្ទាបថ្ងាស់របស់ជុងគុករួចសួរ
<<ចៅហ្វាយមានលេបថ្នាំមកដែរទេថ្ងៃនេះ>>
<<ហើយរួចចុះបងកើតអីហ្នឹងនៅសុខៗមកស្ទាបខ្ញុំពេញខ្លួនបែបនេះ>>
<<ចុះបងឯងមើលទៅដូចជាមិនសូវស្រួលខ្លួនសោះខ្ញុំបារម្ភណាស់ចៅហ្វាយ>>
<<ហើយបងគិតថាខ្ញុំឆ្កួតឬក៏យ៉ាងម៉េច>>
<<ទេចៅហ្វាយថ្ងៃនេះដូចចម្លើយខុសធម្មតាចេះយកខ្ញុំមកដើរផ្សារទិញខោអាវអីណា>>
<<បើបងមិនពេញចិត្តប្រាប់ខ្ញុំតាមត្រង់មកខ្ញុំជូនបងទៅផ្ទះវិញ>>
<<អ្នកប្រុសខ្ញុំថាពេលនេះទៅវិញក៏ល្អដែរ។>>
<<ហេតុអីទៅខ្ញុំនិយាយលេងសោះធ្វើដូចនិយាយការពិតអញ្ចឹង>> ជុងគុកពោលរួចគេរៀបនឹងបែរទៅក្រោយប៉ុន្តែត្រូវអានរីនទៅឃាំងមិនឱ្យមើលទៅក្រោយ។ដោយគេទៅឈរនៅចំពីមុខជុងគុក។<<ហើយនេះបងកើតអីហេតុអីមកឈរចំពីមុខខ្ញុំឆាប់ដើរទៅ>>
<<អត់ទេចៅហ្វាយកុំទៅមុខទៀតអីយើងត្រឡប់ទៅក្រោយវិញទៅចៅហ្វាយ>>
<<មើលឆាប់ជិះចេញពីផ្លូវខ្ញុំ>> ជុងគុកបានគៀសអានរីនឲ្យចេញពីមុខរបស់គេរួចគេរៀបនឹងឈានជើងដើរទៅមុខក៏បានប្រទាក់និងក្រសែរភ្នែកមួយគូដែលធ្វើឲ្យគេទប់ទឹកភ្នែកសឹងតែមិនជាប់។ក្នុងចិត្តឈឺចាប់ជាពន់ពេក។

YOU ARE READING
រឿង : ដំណើរទឹកភ្នែកភរិយាកំសត់
Fantasyដំណើរជីវិតរបស់ប្រពន្ធដែលរៀបការដោយសារតែចង់សងសឹកក៌បំផ្លាញ់ជីវិតនឹងកូនរបស់គេឲ្យរស់នៅដោយភាពឈឺចាប់