រឿង : ដំណើរទឹកភ្នែកភរិយាកំសត់ Ep:02

114 11 2
                                    

<< អ្នកមីង!!ខ្ញុំមកវិញហើយ >>
  
      សម្លេងស្រទន់របស់ជីមីនបានដាស់អារម្មណ៍របស់ភីម៉ារ៉ាដែលកំពុងចំអិនអាហារឲ្យក្រឡេកទៅរកគេយ៉ាងឆាប់រហ័ស

<< ម៉ោះ!!ញ៊ាំបាយសិនមកចាំទៅងូតទឹកប្តូរសម្លៀកបំពាក់ មីងកម្តៅអាហារឲ្យរួចហើយ >>
<< បាទ!តែខ្ញុំដូចមិនសូវហេវទេអ្នកមីង ខ្ញុំសុំទៅបន្ទប់សិនហើយណា >>
<< អេ៎...ជី...>> អ្នកស្រីភិម៉ារ៉ាហៅមិនទាន់ជីមីនក៌ឡើងទៅបន្ទប់របស់គេបាត់ទៅ
      ***នៅក្នុងបន្ទប់ ជីមីនទម្លាក់កាតាបនៅលើពូករួចក៌ទម្លាក់ខ្លួនម្តងបន្តិចៗ ហើយក៌ឈោងដៃយករូបថតលោកយាយមកអោបជាប់ទ្រូងដោយសម្រក់ទឹកភ្នែកផងដែរ

<< លោកយាយ!!តើលោកយាយសុខសប្បាយដែរទេ...ហុឹកៗ...ខ្ញុំពិបាកដកដង្ហើមណាស់មករកខ្ញុំវិញបានទេ...ហុឹក...ហុឹក..លោក..យាយ..ចៅនឹងលោកយាយណាស់!លោកយាយដឹងទេគេធ្វើបាបចៅបុិនណាពេលគ្មានលោកយាយ...ត្រឡប់មកវិញបានទេខ្ញុំនឹកខ្លាំងណាស់ >>

   **តុកៗៗ**
កំពុងតែដេកយំសុខៗសម្លេងទ្វារក៌បានបន្លឺឡើង ព្រមទាំងសម្លេងបើកទ្វារចូលមកថែមទៀតផង ដោយហេតុថាគឺច្បាស់ប្រាកដក្នុងចិត្តនោះជាមីងរបស់ខ្លួនគេក៌ប្រញ៉ាប់ជូតទឹកភ្នែកចេញហើយក៌សម្រួលអារម្មណ៍មិនឲ្យអ្នកមីងដឹងព្រោះមិនចង់ឲ្យបារម្ភពីគេ គេលាក់បាំងការឈឺចាប់ទាំងអស់នោះទុកម្នាក់ឯង

<< ជីមីន...មានរឿងអីហា៎សកូន បានជាមិនទៅញ៊ាំបាយបែបនេះ>>
<< ខ្ញុំមិនសូវហេវទេ ចុះអ្នកមីងថាមកផ្ទះយប់បន្តិចហេតុអីក៌មកលឿនម្ល៉េះ >>
<< មីងក៌មិនដឹងនៅសុខៗគេក៌ឲ្យមីងចេញមកមុនហើយប្រាប់ថាផ្ទះដែលជួលនោះលែងជួលឲ្យទៅសម្អាតវិញហើយ >>
<< អ្នកមីងហត់ដែរទេ? >> ជីមីនសួរហើយក៌ចាប់ផ្តើមរលីងរលោងទឹកភ្នែក

<< ហេតុអីសួរបែបនេះ?ការងារណាដែលថាមិនហត់នោះអ្វីដែលសំខាន់យើងចេះអត់ធ្មត់ជាមួយវា >>
<< ខ្ញុំចង់ឈប់រៀនហើយអ្នកមីង >>
<< ហេតុអី? ហេតុអីទើបចង់ឈប់?ដឹងទេថាមីងប្រឹងយ៉ាងណាដើម្បីឯងហាស៎ >>
<< អ្នកមីងស្តាប់ខ្ញុំសិន ខ្ញុំគ្រាន់តែចង់សម្រាលបន្ទុកអ្នកមីងដើម្បីដោះបំណុលគេនោះអីហើយណាមួយខ្ញុំមិនដឹងថារៀនតទៀតទៅអីខាតតែឆ្នាំព្រោះមិនដឹងរៀនចប់ធ្វើអីដដែល >>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now