រឿង: ដំណើរទឹកភ្នែកភរិយាកំសត់ Ep:03

136 12 8
                                    

Note:** ខ្ញុំមិនស្តាចទេដែលស្រឡាញ់បង ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយគឺខ្ញុំមិនអាចកែប្រែបងបាន **

កាត់មកដល់ព្រឹកថ្ងៃថ្មី ថ្ងៃនេះសាលារៀនធម្មតាអ្វីដែលមិនធម្មតាគឺជីមីនគេមិនមករៀនទៀតទេ នៅក្នុងថ្នាក់ថេយ៉ុងឃើញជីមីនមិនមកបែបនេះក៌ចម្លែកចិត្ត ចំណែកជេរហូបក៌បារម្ភព្រោះខ្លាចជីមីនបោះបង់ការសិក្សាដោយសាររងសម្ពាធពីថេយ៉ុង គេក៌រត់ទៅរកយ៉ុនហ្គីនៅបណ្តាល័យ

<< ថ្ងៃនេះជីមីនមិនមកទេ >> ជេហូបនិយាយពីចម្ងាយទៅកាន់យ៉ុនហ្គីបន្ទាប់ពីទម្លាក់គូទអង្គុយចុះ
<< ហេតុអី?គេកើតអីទេដឹង >> យ៉ុនហ្គីសួរបកមកជេហូបវិញដោយទឹកមុខរាងស្លន់បន្តិច
<< បើគេឈឺឬយ៉ាងមិចវាមិនអីទេ អ្វីដែលអីគឺបងខ្លាចគេឈប់រៀនហ្នឹងណា៎ >>
<< គេមិនងាយឈប់ទេដឹង ហើយមានហេតុផលអីដែលគេត្រូវឈប់នោះ? >>
<< ទង្វើរសង្សាររបស់ឯងនោះអី នេះសរសើរគេទៅដែលគេទ្រាំនៅរៀនបានបើអ្នកផ្សេងរត់បាត់យូរហើយក៌មិដឹងផង >>

<< ចាំមើលខ្ញុំទៅនិយាយជាមួយគេ ប្រហែលជាខ្ញុំអាចស្គាល់ផ្ទះរបស់គេ >>
<< ឯងហ៊ានទៅ? >>
<< ខ្ញុំខ្លាចអីនឹងទៅនោះ បន្ទាប់មកក៌ទៅរកថេយ៉ុងប៉ុន្តែប្រហែលយប់បន្តិច >>
<< ឯងទៅរកគេធ្វើអីទៅ? >>
<< ទៅនិយាយជាមួយគាត់ ចាំមើលគាត់ស្តាប់អត់>>
<< ហុឹមបងទៅវិញហើយចឹង >> ជេហូបថារួចក៌ដើរចេញទៅបាត់ទៅ

**កាត់មកដល់ពេលល្ងាច ចេញពីរៀនភ្លាមយ៉ុនហ្គីក៌បានទៅរកជីមីននៅផ្ទះ តែក៌ជួបអ្នកមីងរបស់គេកំពុងបើកទ្វារចូលផ្ទះ

<< ជម្រាបសួរអ្នកមីង! >>
<< ក្មួយជាអ្នកណាដែរ?មានការអីមែនទេ? >>
<< ខ្ញុំជាមិត្តរបស់ជីមីន ហើយខ្ញុំមានការនិយាយជាមួយគេបន្តិចតើគេនៅដែរទេអ្នកមីង? >>
<< នៅតើក្មួយ!!គេនៅខាងលើ ហើយថ្ងៃមិននេះស្រួលខ្លួនទើបមិនបានទៅសាលា >>
<< តើខ្ញុំអាចចូលជួបគេបន្តិចបានទេអ្នកមីង? >>
<< បានតើក្មួយ ប៉ុន្តែផ្ទះមីងរាងតូចបន្តិចហើយណា ហើយក៌កក្រិចបន្តិចដែរ >>
<< ចាស៎ មិនអីទេអ្នកមីង >>

រឿង : ដំណើរទឹកភ្នែកភរិយាកំសត់Where stories live. Discover now